កម្ពុជាដែលមានក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធប្រណាំងកង់កម្ពុជា បានសហការជាមួយសហព័ន្ធប្រណាំងកង់ពិភពលោក គ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លើកទី1នៅប្រទេសកម្ពុជានាដើមខែមករា ឆ្នាំ2020។ ក្នុងនោះដែរកីឡាករអាជីពមកពី 19ប្រទេសដែលនឹងមកចូលរួមលើកនេះ ពួកគេនឹងទទួលបានការបូកពិន្ទុបន្ថែមសម្រាប់ World Ranking របស់ពួកគេ ព្រោះនេះជាការប្រកួតផ្លូវការដែលទទួលស្គាល់ដោយសហព័ន្ធប្រណាំងកង់ពិភពលោក។
កម្មវិធីប្រណាំងកង់លំដាប់ពិភពលោកប្រចាំឆ្នាំ2020 (The World Cycling Tour of Cambodia Bay) នឹងប្រារព្ធធ្វើឡើងនៅខេត្តតំបន់ឆ្នេរកម្ពុជា រួមមានខេត្តកំពត កោះកុង ព្រះសីហនុ និងកែប។
ការប្រណាំងត្រូវបានបែងចែកជា 3ដំណាក់កាល ដោយដំណាក់កាលទី1 នឹងធ្វើឡើងនៅថ្ងៃទី4 ខែមករា ឆ្នាំ2020 មានចម្ងាយ 139គីឡូម៉ែត្រ ដោយចេញដំណើរពីខេត្តកោះកុង។ ដំណាក់កាលទី2 ថ្ងៃទី5 ខែមករា ឆ្នាំ2020 ចេញដំណើរទៅកាន់ខេត្តកំពត មានចម្ងាយផ្លូវ 174គីឡូម៉ែត្រ។ និងដំណាក់កាលទី3 នៅថ្ងៃទី6 មិថុនា ឆ្នាំ2020 ដោយនឹងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ មានចម្ងាយផ្លូវ 155គីឡូម៉ែត្រ៕