សម្រាប់បុរស ផ្លែឈើក៏មានប្រយោជន៍មិនតិចដែរ ក្នុងនោះផ្លែឈើពណ៌ក្រហម5យ៉ាងនឹងជួយបំប៉នសុខភាពផ្លូវភេទរបស់បុរសឱ្យរឹងមាំ… ទាំងអស់នេះ ក្រៅពីជ្រើសរើសបរិភោគតែអាហារដែលមានប្រយោជន៍ហើយ គួរតែហាត់ប្រាណ និងសម្រាកឱ្យបានគ្រប់គ្រាន់ផង ដើម្បីសុខភាពល្អយូរអង្វែង។
ផ្លែឆឺរីផ្លែឈើរសជាតិជូរអែមដែលមានប្រយោជន៍ចំពោះស្បែក តែនៅក្នុងផ្លែឈើប្រភេទនេះមានសារធាតុ ឡៃខូភីន (Lycopene) អាចទប់ស្កាត់ការរីកចម្រើនធំធាត់របស់កោសិកាមហារីកក្រពេញពងស្វាសបានដល់ទៅ20%ឯណោះ។ផ្លែឪឡឹកឪឡឹកសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើន មានជាអាទិ៍ ផូស្វ័រ កាល់ស្យូម សារធាតុដែក ប៉ូតាស្យូម និងវីតាមីន A ជាដើម។
ឪឡឹកគឺជាផ្លែឈើដែលប្រៀបដូចជាថ្នាំ វីយ៉ាហ្ក្រា អីចឹង ព្រោះនៅក្នុងផ្លែឪឡឹកមានអាស៊ីតអៈមីណូដែលមានឈ្មោះថា Citruline amino acid (ជាអាស៊ីតអៈមីណូមួយប្រភេទដែលរកលើកដំបូងនៅក្នុងផ្លែឪឡឹក) អាចជួយជំរុញប្រព័ន្ធឈាមរត់ និងអាចបង្កើនសមត្ថភាពផ្លូវភេទបានទៀតផង។
ផ្លែស្ត្រប៊ឺរីអាចរាប់បានថាជាផ្លែឈើដែលមានប្រយោជន៍ចំពោះមនុស្សប្រុសមិនចាញ់គេប៉ុន្មានឡើយ ព្រោះជាប្រភពសារធាតុអាហារដែលសំខាន់ និងជាផ្លែឈើដែលផ្តល់នូវគុណតម្លៃខាងភោជនាហារខ្ពស់ សម្បូទៅដោយសារធាតុប្រឆាំងអនុមូលឥស្សរៈ វីតាមីន C សារធាតុដែក ផូស្វ័រ-ល- ទាំងអស់នេះនៅមានគុណប្រយោជន៍ជាច្រើនយ៉ាងទៀត តែអ្វីដែលសំខាន់បំផុតនោះគឺ អាចជំរុញអារម្មណ៍ផ្លូវភេទរបស់មនុស្សប្រុសបានទៀតផង។
ផ្លែទទឹមជាផ្លែឈើមួយប្រភេទដែលមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ ព្រោះមានសារធាតុប្រឆាំងអនុមូលឥស្សរៈច្រើនប្រភេទ មានគុណសម្បត្តិជួយបង្កើនថាមពល និងភាពរឹងមាំដល់បុរស។
ផ្លែប៉េងប៉ោះសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើន ដូចជា កាល់ស្យូម ផូស្វ័រ សារធាតុដែក វីតាមីន A វីតាមីន B1 វីតាមីន B2 និងវីតាមីន C-ល- ថែមទាំងមានប្រយោជន៍យ៉ាងច្រើនចំពោះបុរសទៀតផង ព្រោះបើទទួលទានជាប្រចាំនោះ នឹងអាចជួយកាត់បន្ថយភាពប្រថុយប្រថានពីជំងឺមហារីកក្រពេញពងស្វាសបានច្រើនរហូតដល់ទៅ45%ឯណោះ៕