កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់កំពូលនៃតារាងលីកកំពូលថៃ Buriram United FC ទើបតែបានផ្តាច់កុងត្រាកីឡាករកម្ពុជា ច្រឹង ពលរដ្ឋ ដែលជាកីឡាករកូតាអាស៊ានរបស់ក្លិបមួយនេះ ក្រោយពី ពលរដ្ឋ មានរបួសរយៈពេលយូរ មិនអាចជួយក្រុមបាន។
មិនទាន់បានប៉ុន្មានផង ពេលនេះក្លិបថៃដ៏ល្បីមួយនេះបានចុះកុងត្រាយកកីឡាករកូតាអាស៊ានម្នាក់មកបំពេញក្រុមរបស់ខ្លួនសម្រាប់ជើងទី2 នាពេលខាងមុខនេះជាកីឡាករខ្សែការពារសញ្ជាតិហ្វ៊ីលីពីន ដែលមានឈ្មោះថា Kevin Ingreso។
គូរបញ្ជាក់ផងដែរថា កីឡាករកូតាអាស៊ាន 3រូបចាស់របស់ក្លិបនេះ រួមមាន Stéphane Palla (ហ្វ៊ីលីពីន) Javier Patino (ហ្វ៊ីលីពីន) ឬ Luong Xuan Truong (វៀតណាម) នឹងត្រូវមានម្នាក់ចាកចេញ ក្រោយចប់ជុំទី1 នេះ ព្រោះច្បាប់របស់លីកកំពូលថៃ តម្រូវឱ្យមានកីឡាករអាស៊ានយ៉ាងច្រើនបំផុតតែ 3រូបប៉ុណ្ណោះក្នុងក្រុមនីមួយៗ៕