ធារី ចន្ថាប៊ីន ដែលកំពុងប្រកបអាជីពបាល់ទាត់នៅឯលីកកំពូលរបស់ម៉ាឡេស៊ី បានទាត់បាល់ស៊ុតបញ្ចូលទីបាន 1គ្រាប់ហើយសម្រាប់រដូវកាល2019 ដែលនេះក៏ជាគ្រាប់ទី2 ដែរក្នុងការប្រកបអាជីពរបស់គេនៅឯលីកកំពូលម៉ាឡេស៊ី។
កាលពីរដូវកាលមុន(ឆ្នាំ2018) ធារី ចន្ថាប៊ីន ក៏រកគ្រាប់បាល់បាន 1គ្រាប់ផងដែរ។ ដូចនេះបើគិតមកទល់ពេលនេះ កីឡាករខ្សែការពារម្នាក់នេះ រកគ្រាប់បាល់បានសរុប 2គ្រាប់ហើយ ដោយបានឈរជាកីឡាករកម្ពុជាដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងលីកកំពូលរបស់ម៉ាឡេស៊ី បន្ទាប់ពីចាន់ វឌ្ឍនាកា (ខ្សែបម្រើ-ប្រយុទ្ធ) ដែលរកបានសរុប 3គ្រាប់។
សរុបមកមានកីឡាករកម្ពុជាចំនួន 4រូបហើយដែលទៅប្រកបអាជីពនៅម៉ាឡេស៊ី និងមានកីឡាករ 3រូបដែលអាចរកគ្រាប់បាល់បានដែលរួមមាន ចាន់ វឌ្ឍនាកា (3គ្រាប់) ធារី ចន្ថាប៊ីន (2គ្រាប់) និងកែវ សុខផេង (1គ្រាប់)៕