វីដេអូប្រភេទក្មេងៗ ឬហៅថា Children’s content នៅលើកម្មវិធី Kids App អាចនឹងត្រូវ YouTube ដកចេញវីដេអូរាប់ពាន់រឿងលែងឱ្យមានតទៅទៀត។
តាមប្រភពពីសារព័ត៌មាន The Wall Street Journal បានឱ្យដឹងថា ប្រភេទវីដេអូទាំងនោះបានជះឥទ្ធិពលអវិជ្ជមានដល់ការគិតរបស់ក្មេងៗ ប្រសិនបើដកចេញ វាអាចនឹងការពារក្មេងៗបានពីការប៉ុនប៉ងណាមួយពីជនឆ្លៀតឱកាស ព្រោះក្មេងៗចេះតែចុចលើតំណភ្ជាប់(Link) ផ្តេសផ្ដាស និងធ្វើយ៉ាងណាឱ្យតែឃើញ។ តែយ៉ាងណាក្ដី គណៈគ្រប់គ្រង Google នៅមិនទាន់សម្រេចថាយ៉ាងណានោះទេ ត្រូវរង់ចាំតាមដាន និងសិក្សាលម្អិតបន្ថែមទៀត៕