កាលពីពេលថ្មីៗនេះ ឧបករណ៍សម្រាប់អាន ឬសៀវភៅអេឡិចត្រូនិក ត្រូវបានបញ្ចេញលក់ប្រភេទ Kindle ជាប្រភេទមួយដែលមានមុខងារ Night Mode ឬ Blue light សម្រាប់ជំនួយពន្លឺភ្នែកពេលអានអត្ថបទ ឬរឿងអ្វីមួយ។
Kindle Oasis នេះមានទំហំអេក្រង់ប៉ុនសៀវភៅសរសេរ(A5) មានកម្រិតភាពច្បាស់ 1,680 x 1,264 មានមេម៉ូរី 8GB និង 32GB។ បំពាក់បច្ចេកវិទ្យាមិនជ្រាបទឹក IPX8 មានជម្រើស 4G LTE ប្រើរន្ធ Micro USB ជំនួសឱ្យ USB-C។ ចំពោះជម្រើសមានភ្ជាប់ Wi-Fi និង 4GLTE ត្រូវបានចាប់ផ្ដើមដាក់ឱ្យកុម្ម៉ង់ទិញក្នុងតម្លៃខ្ទង់ 249ដុល្លារ។ ខណៈដែលម៉ូដែលមានតែ 4GLTE មានមេម៉ូរី 32GB តម្លៃចាប់ផ្ដើមគឺ 369ដុល្លារ។ ឧបករណ៍នេះនឹងបើកឱ្យទិញជាសាធារណៈនៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ2019៕