អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ត្រូវបានក្លិបបាល់ទាត់មួយដែលទើបតែបានឡើងមកកាន់លីកកំពូលអ៊ីតាលី Brescia Calcio ចាប់អារម្មណ៍ ហើយអាចនឹងផ្ទេរទៅលេងក្នុងក្លិបមួយនេះនារដូវកាលក្រោយនេះតែម្តង។
យោងតាមសារព័ត៌មានអ៊ីតាលីមួយ calciomercato កាលពីពេលថ្មីៗនេះបានចុះផ្សាយពាក្យចចាមអារ៉ាមថា ក្លិបទើបឡើងមកលីកកំពូលអ៊ីតាលី Brescia Calcio បានចាប់អារម្មណ៍ក្នុងការនាំយកអតីតកីឡាករដែលធ្លាប់មានបទពិសោធនៅលីកកំពូលអ៊ីតាលី AC Milan ទៅចូលរួមជាមួយក្រុមរបស់ខ្លួន ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈដែលអ្នកចាត់ការទូទៅ និងជាកីឡាករវ័យ 32ឆ្នាំរូបនេះកំពុងស្ថិតក្នុងស្ថានភាពទំនេរគ្មានក្លិបប្រកបអាជីពជាមួយក្រោយផុតកិច្ចសន្យាជាមួយក្លិប Melbourne Victory របស់អូស្ត្រាលីរួចមក៕