ក្រុមហ៊ុន Nike និង Premier League បានសហការគ្នាអស់រយៈពេល 20ឆ្នាំមកហើយក្នុងការផលិតបាល់ដើម្បីប្រើប្រាស់គ្រប់ការប្រកួតទាំងអស់ក្នុងក្របខ័ណ្ឌ Premier League។
ចំពោះរដូវកាលថ្មីឆ្នាំ2020 ខាងមុខនេះ បាល់ដែលមានឈ្មោះថា Nike Merlin នេះ ត្រូវបានសម្រិតសម្រាំងឡើងដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Nike’s All Conditions Control (ACC) ជាមួយនឹងពណ៍ភ្លឺ និងស្អាត ដែលធ្វើឱ្យលេចធ្លោនៅគ្រប់ស្ថានភាព ទោះបីជាក្នុងអាកាសធាតុបែបណាក៏ដោយ ក៏គេអាចមើលឃើញបាល់មួយនេះច្បាស់ជាជាងបាល់ប្រភេទដទៃ។
គួរបញ្ជាក់ផងដែរថា រដូវកាលឆ្នាំ2019 ក្រុមបាល់ទាត់ Manchester City គឺជាម្ចាស់ជើងឯកនៅលីកអង់គ្លេស English Premier League ក្រោយឆ្លងកាត់ 38ប្រកួត ឈ្នះ32 ស្មើ2 និងចាញ់4 មាន 98ពិន្ទុ ឈរពីលើ Liverpool តែ 1ពិន្ទុតែប៉ុណ្ណោះ៕