តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ បានឱ្យឃើញថា តារាស្រីសម្បុរសស្រអែមស្រស់ស៊ីកាមេរ៉ា កញ្ញា ប្រាសាទ ដាវីន បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុតកូនក្រមុំរ៉ូបស និងឈុតបុរាណ ធ្វើអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ចំណាំរូបនាងសឹងតែមិនបាន រហូតដល់លាន់មាត់ពោលសរសើរនៅក្នុងខម្មិន្តតែម្ដង។
កញ្ញា ប្រាសាទ ដាវីន ជាទូទៅនាងចូលចិត្តបង្អូតសម្រស់ និងរូបរាងកាយស្រឡូននៅលើបណ្ដាញសង្គមណាស់ ជាពិសេសគឺឈុតកូក្រមុំដែលនាងធ្លាប់បានបង្ហាញ សុទ្ធតែធ្វើឱ្យសម្រស់តារាស្រីរូបនេះ លេចធ្លោខ្លាំង។ ម្នាក់ៗសរសើរថា នាងមិនប្រែសម្រស់ពី10 ឆ្នាំមុនសោះ ផ្ទុយទៅវិញគឺកាន់តែស្អាត និងក្មេងជាងវ័យ ដោយឈុតដែលគ្រងក្នុងប៉ុន្មានឈុតនេះ ក៏រឹតតែលើកសម្រស់កញ្ញាឱ្យផូរផង់។
ដូចបានជម្រាបថា រូបថតដែលត្រូវបានគេទម្លាយចេញពីផេកសម្អាងការហេងឡុង ដែលត្រូវគេស្គាល់ថាជាសម្អាងការជំនាញខាងច្នៃឈុតកូនក្រមុំប្លែកៗល្បីល្បាញនោះ គឺប្រសាទ ដាវីត មើលទៅស្អាតខ្លាំង មិនចាញ់នារីវ័យក្មេងនោះទេ បើទោះជានាងត្រូវគេដឹងថាអាយុរៀងក្រែលដែរហើយ។ ក្នុងឈុតបុរាណប្រពៃណី កាន់តែជួយលើកសម្រស់តារាស្រីរូបនេះ អោយប្លែកនឹងសម្រស់ធម្មតារបស់នាង។ ស្ទើរគ្រប់ឈុត គេឃើញមានការរៀបចំគ្រឿង និងស្បៃ បានល្អឥតខ្ចោះ ទើបធ្វើអោយនាងកាន់តែស្រស់ស្អាតខ្លាំង ស៊ីនឹងថ្វីដៃផាត់មុខកូនក្រមុំប្រចាំសម្អាងការហេងឡុង ដែលពិបាករកទឹកដៃអ្នកប្រដូច។
តារាស្រី ប្រាសាទ ដាវីន ត្រូវគេសរសើរថា នៅតែជាតារាដែលមានទីផ្សារខ្ពស់ ទើបមានឱកាសបានគ្រងសំលៀកបំពាក់ស្អាតៗបែបនេះ របស់សម្អាងការល្បី ដែលតារាណាក៏ចង់ស្លៀកថតនោះ៕