Love​ ​Riya​ ​កំពុង​ពរ​ពោះ​ ​ច្រា​ន​ចោល​ព័ត៌មាន​បែកបាក់​ផ្លូវ​ស្នេហ៍​ជាមួយ​ស្វាមី​ ​

​ទើបតែ​រៀប​អាពាហ៍​ពិពាហ៍​នៅ​កោះ​ពេជ្រ​មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង​ ​ស្រាប់តែ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចេញផ្សាយ​ថា​ ​តារា​ហ្វេ​សប៊ុ​ក​ល្បីឈ្មោះ​ ​អ្នកនាង​ ​Love​ ​Riya​ ​និង​ស្វាមី​ក្មេង​ ​បាន​បែកគ្នា​ក្រោយ​រៀបការ​ ​។​ ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ឡា​រ៉ែ​ន​ ​ទទួល​ព័ត៌មាន​បាន​ថា​ ​ភ្លាម​ៗ​អ្នកនាង​ ​Love​ ​Riya​ ​ក៏​កំពុង​ពរ​ពោះ​ ​មិន​ស្រណុកចិត្ត​ចំពោះ​ព័ត៌មាន​បាន​ចេញផ្សាយ​នោះ​ឡើយ​ ​និង​បាន​អះអាង​ថា​ ​បាន​ធ្វើ​ឱ្យ​ប្ដី​ប្រពន្ធ​អ្នកនាង​ ​ប្រតិកម្ម​ពេញទំហឹង​ ​ជា​មួយ​ព័ត៍​មាន​បំផ្លើស​ការពិត​។​ ​អ្នក​ទាំងពីរ​ព្រលយ​សារ​ស្រដៀងគ្នា​ថា​ ​ដើមចម​នៃ​ដំណឹង​អកុសល​ដែល​មិន​អាច​ទទួលយក​បាន​នោះ​ ​អាច​បណ្ដាលមកពី​អ្នក​ឈ្នានីស​បញ្ចេញ​ព័ត៌មាន​មិន​ពិត​ ​ឬ​អាច​មាន​អ្នកជួល​ឱ្យ​បង្ខូចឈ្មោះ​លោក​ ​និង​ភរិយា​ ​ដើម្បី​ធ្វើ​ឱ្យ​គ្រួសារ​ខ្លួន​ខូចឈ្មោះ​។​ ​

​អ្នកនាង​ ​Love​ ​Riya​ ​បាន​បញ្ជាក់​ក្នុង​ម៉ោង​ ​Live​ ​ថា​ ​អ្នកនាង​ ​និង​ស្វាមី​ ​មិន​មាន​សូម្បីតែ​រឿង​ទាក់​មាត់​គ្នា​ ​ទើប​អ្នកនាង​ហួសចិត្ត​នៅពេល​មានការ​ចុះផ្សាយ​ថា​ ​អ្នកនាង​ ​និង​ស្វាមី​ ​រស់នៅ​មិន​ចុះសម្រុង​គ្នា​ ​ក្រោយ​រៀបការ​។​ ​អ្នកនាង​ប្រកាស​ថា​ ​កាន់តែ​ហួសចិត្ត​ទៅទៀត​ ​នៅពេល​ដំណឹង​ដែល​បាន​ចុះផ្សាយ​ ​បាន​ង្ខូច​ឈ្មោះថា​ ​ស្វាមី​អ្នកនាង​ដើរលេង​បា​ត់ៗ​ដាច់​យប់​ ​ដល់​ថ្នាក់​អ្នកនាង​ឈប់​ទទួល​ ​ហើយ​ស្វាមី​រត់​ទៅ​នៅផ្ទះ​ម្ដាយ​ ​ដោយ​អ្នកនាង​ប្រកាស​ជា​សាធារណៈ​ថា​ ​អត់មាន​រឿងរ៉ាវ​បែប​នោះ​ទាល់តែសោះ​។​ ​អ្នកនាង​ថា​ ​ស្វាមី​របស់​ខ្លួន​គឺជា​និស្សិតពេទ្យ​ ​ដែល​មានការ​ងារ​ចុះ​ស្ដារ​មិនសូវ​ទំនេរ​ ​ហើយ​លោ​ក​ក៍​មានការ​ងារ​ផ្ទាល់ខ្លួន​ ​ដែល​ត្រូវ​ចេញ​ដើរ​ក្រៅប្រទេស​ផង​ដែរ​ ​គឺ​មិនមែន​ស្វាមី​របស់​អ្នកនាង​ ​មិនបាន​បង្ហាញមុខ​ក្នុង​ពេល​អ្នកនាង​ទៅណាមកណា​ ​ឬ​ ​នៅក្នុង​ពេល​ ​Live​ ​លក់​ផលិតផល​ ​ក៍​ជា​រឿង​បែកគ្នា​នោះ​ទេ​។​ ​អ្នកនាង​បញ្ជាក់​ថា​ ​នោះ​គឺជា​ដំណឹង​ដែល​ចង់​បង្ខូចឈ្មោះ​ស្វាមី​របស់​អ្នកនាង​ ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ខ្លួន​ដែល​មិន​អាច​ទទួលយក​បាន​។​ ​យ៉ាងណាមិញ​អ្នកនាង​បង្ហើប​ថា​ ​មិនមែន​គម្រោង​ដាក់​បណ្ដឹង​ពី​បទ​បង្ខូច​កិត្តិយស​ ​និង​បំផ្លើស​ការពិត​ ​ក្រោយ​ការ​ចុះផ្សាយ​នោះ​។​ ​នៅក្នុង​ម៉ោង​ ​Live​ ​កាលពី​រសៀល​ថ្ងៃទី១៨​ ​មិថុនា​ ​ស្វាមី​របស់​អ្នកនាង​ត្រូវ​គេ​ឃើញ​មាន​វត្តមាន​នៅ​ក្បែរ​ ​ដោយ​អ្នកនាង​បញ្ជាក់​ថា​ដោយសារតែ​ចំ​ថ្ងៃសម្រាក​ទើប​ស្វាមី​អ្នកនាង​ទំនេរ​បាន​នៅផ្ទះ​។

​យ៉ាងណាមិញ​ ​លោក​ ​ហេន​ ​ឌ្រី​ ​ស្វាមី​អ្នកនាង​ ​Love​ ​Riya​ ​ក៏​មិន​ខុសគ្នា​ដែរ​ ​បាន​បង្ហាញ​ប្រតិកម្ម​ថា​ ​លោក​មិនដែល​ដើរលេង​ដាច់​យប់​ ​និង​រឹត​មិនធ្លាប់​មានរឿង​មិន​ចុះសម្រុង​ជាមួយនឹង​ភរិយា​នោះ​ ​ដោយមាន​តែ​អាណិត​ភរិយា​ទ្វេរ​ដង​ ​ដែល​ពរ​ពោះ​ផង​ ​នៅ​ប្រឹងរក​លុយ​តាម​អន​ឡា​ញយ៉ាង​សកម្ម​។​ ​លោក​ថា​ខ្លួន​នៅ​ឆ្ងាយ​ពី​ភរិយា​ ​តែ​ពេល​មានធុរៈ​ចុះ​ស្ដា​ ​ពេល​រៀន​ពេទ្យ​ ​និង​ពេល​ទៅ​ក្រៅ​ម្ដង​ៗ​តែម្ដង​ ​បើ​ក្រៅពីនោះ​ ​គឺ​មិនដែល​នៅ​ឆ្ងាយ​ពី​ភរិយា​ឡើយ​។​ ​លោក​ថា​ ​អ្នកនាង​ ​Love​ ​Riya​ ​ដ្បិតថា​មាន​វ័យ​ច្រើនជាង​លោក​បន្តិច​មែន​ ​ប៉ុន្តែ​បើ​លោក​ក្មេង​តែ​អាយុ​ ​ហើយ​សង្ហារ​តែ​រូបរាង​ ​តែ​ខ្វះ​គំនិត​ ​ក៍​ភរិយា​របស់​លោក​ ​មិន​យក​ធ្វើ​ភរិយា​នោះ​ដែរ​។​ ​លោក​ចាត់ទុកថា​ ​ព័ត៌មាន​ដែល​បង្ខូចឈ្មោះ​ពី​លោក​ ​មានបំណង​ចង់​បំបែកបំបាក់​ទំនាក់​ល្អ​រវាង​ខ្លួន​ ​និង​ភរិយា​ ​ខណៈ​ដែល​គ្រាន់តែ​ចេញ​ដំណឹង​អកុសល​នោះ​ភ្លាម​ ​អ្នកខ្លះ​មិនដឹង​ ​ក៏​មាក់ងាយ​លោក​ ​និង​ភរិយា​ ​ដោយ​ស្មានថា​ពួក​ខ្លួន​ ​មិន​ចេះ​រក្សា​ចំណង​អាពាហ៍​ពិពាហ៍​ក្រោយ​រៀបការ​។​លោក​ថា​មិន​ត្រូវការ​ប្ដឹងផ្ដល់​នោះ​ទេ​ ​ប៉ុន្តែ​បើ​មានការ​បង្ខូចឈ្មោះ​ណាមួយ​ ​ធ្វើអោយ​ប៉ះពាល់​ដល់​កិត្តិយស​ទៀត​ ​លោក​ ​និង​ភរិយា​ ​នឹង​មាន​វិធានការ​៕​

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា