នៅថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2019 នេះ រោងភាពយន្ដ Prime Cineplex មានកត្តិយសបានដាក់បញ្ចាំងភាពយន្ដភាគធំដ៏ល្បីល្បាញប្រចាំប្រទេសកូរ៉េ ដែលមានកំពូលតារាសម្ដែងឯកលោក Rain គឺរឿង « កំពូលអ្នកប្រណាំងកង់ អ៊ុម ប៊ុកដុង » ដោយមានអ្នកគាំទ្រតម្រង់ជួររងចាំងទទួលសំបុត្រចូលទស្សនារហូតដល់ជិត ៣០០ នាក់។ អ្វីដែលសំខាន់ រោងភាពយន្ដប៉្រែមស៊ីណេភ្លិច មានបំណងចង់ឱ្យអ្នកគាំទ្រ បានទស្សនារឿងប្រវត្តិសាស្ត្រ លាយលំជាមួយការតស៊ូមួយនេះ មិនខកខាន។
រៀបរាប់ត្រួសៗអំពីផ្ទៃរឿង« កំពូលអ្នកប្រណាំងកង់ អ៊ុម ប៊ុកដុង » ៖ នៅមុនសង្រ្គាមលោកលើកទី 1 ប្រជាជាតិកូរ៉េបានស្ថិតក្រោមការត្រួតត្រាទាំងស្រុងរបស់ជប៉ុន។ ក្បួនច្បាប់ថ្មីនៃការរស់នៅត្រូវបានបង្កើតឡើងពីសំណាក់ជនជាតិជប៉ុន ទុក្ខសម្រាប់ឲ្យប្រជាជនកូរ៉េគោរពនឹងប្រតិបត្តិតាម។ ពួកគេបានស្គាល់ពាក្យថា បដិវត្តន៍ បន្ទាប់ពីបុរសម្នាក់បានឈ្នះជ័យលាភីជាតិ តាមរយៈការ ប្រកួតជិះកង់ដែលម្នាក់នោះមានឈ្មោះថា អ៊ុម ប៊ុកដុង Uhm BokDong ។ តើ ប៊ុកដុង ជាអ្នកណា?
ប៊ុកដុង បានប្រសូតឡើងក្នុងត្រកូលក្រីក្រមួយនៅ #ទីក្រុងសេអ៊ូល ក្នុងឆ្នាំ1892 ។ គាត់បានធំធាត់ឡើងក្នុងជីវិតជាអ្នកតស៊ូជាមួយក្តីស្រមៃក្លាយជា អ្នកជិះកង់ ដ៏ល្បីល្បាញ់ម្នាក់។ ជីវិតវ័យជំទង់របស់គាត់គឺ ធ្វើជាអ្នករត់ឯកសារ ឲ្យហាងលក់កង់មួយកន្លែងដែលធ្វើឲ្យ ប៊ុងដុង មានភាពប៉ិនប្រសប់ជាខ្លាំងក្នុងការជិះកង់។ កង់ដែលគាត់ជិះជាប្រភេទកង់ម៉ាក Rudge Whitworth របស់ចក្រភពអង់គ្លេស ផលិតឡើងដំបូងក្នុងឆ្នាំ 1894 នឹងបាននាំចូលមកលក់នៅកូរ៉េ ដោយក្រុមហ៊ុនដែល ប៊ុកដុង ធ្វើការ។ ឆ្លៀតពេលទំនេរគាត់ បានចុះឈ្មោះចូល ប្រកួតកីឡាជិះកង់ ក្នុងស្រុកជាច្រើននាពេលនោះ ដែលភាគច្រើនសុទ្ធតែទទួលបានភាពជោគជ័យ។ ប៊ុកដុង បានយកឈ្នះកម្មវិធីប្រណាំងកង់ដ៏ល្បីមួយនៅសួន Jang Chung Dan ក្នុងនរគ ជូសឹង Joseon(1392-1897) ដែលធ្វើឲ្យឈ្មោះគាត់ល្បីល្បាញ់យ៉ាងខ្លាំងនាសម័យនោះ។
ភាពល្បីល្បាយនេះបានធ្វើឲ្យ #ប៊ុកដុង ជាប់ឈ្មោះក្នុងកម្មវិធីប្រណាំងកង់លក្ខណៈជាតិមួយមានឈ្មោះថា Kyung sung Civil Sports Day ឆ្នាំ 1920 ក៏មានការចូលរួមពីបេក្ខភាពជប៉ុនផងដែរ។ នៅក្នុងដំណើរការនៃការប្រកួតនេះអាជ្ញាកណ្តាលកម្មវិធីជនជាតិជប៉ុន បានបង្អាក់ ប៊ុកដុង មិនឲ្យទទួលបានជ័យលាភី(បែបប្រើល្បិចផ្តួលកង់នៅមុនពេលជិតដល់ទី)។ ភ្លាមនោះដោយមានការកើតទុក្ខមិនសុខចិត្ត គាត់បានរត់ទៅបំបាក់ទង់ជ័យលាភី តំណាងឲ្យកម្មវិធីចោល ទុក្ខជាការមិនទទួលស្គាល់កម្មវិធីនេះដោយហេតុថាមានការលម្អៀងពីសំណាក់អាជ្ញាកណ្តាលជប៉ុន។
ព្រឹតត្តិការណ៍នេះបានបង្កភាពជម្រោងចម្រាសយ៉ាងខ្លាំងរវាងប្រជាជនកូរ៉េ និងជប៉ុន ក្រោយ #ប៊ុកដុង ហ៊ានចេញមុខប្រឆាំង ជាហេតុធ្វើឲ្យប្រជាជាតិខ្លួនមានថាមពលផ្លូវចិត្តបំផុសគំនិតរិះរកវិធីដោះស្រាយដើម្បីបានសេរីភាពឡើងវិញ។ ថ្ងៃនៃការវិលត្រលប់ ឬ Gwangbokjeol ជាពាក្យតំណាងឲ្យសេរីភាព ក្រោយពីកូរ៉េទទួលបានឯករាជ្យនៅឆ្នាំ 1945 ស្របពេលសង្រ្គាមលោកលើកទី2 ត្រូវបានបញ្ចប់ តាមរយៈការ ចូលរួមបដិវត្តន៍ប្រឆាំងនឹងការគ្រប់គ្រង់របស់ជប៉ុន ពីប្រជាជាតិកូរ៉េទាំងមូល។
នៅមុនពេលទទួលបានឯករាជ្យ ប៊ុកដុង បានឈ្នះការប្រកួនដ៏ធំមួយក្នុងការជិះកង់រយៈប្រវែង 10,000m(ដប់ពាន់ម៉ែត្រ) សម្រេចតាមក្តីស្រមៃរបស់ខ្លួនក្នុងវ័យ 40ឆ្នាំ ក្នុងឆ្នាំ1932។ សង្រ្គាមស៊ីវិលមួយបានផ្ទុះឡើងរវាង កូរ៉េខាងជើង និង កូរ៉េខាងត្បូង អំឡុងឆ្នាំ1950 ធ្វើឲ្យគាត់នឹងគ្រួសារបែកបាក់គ្នា ប្រពន្ធនិងកូនស្លាប់ ចំណែកតាចាស់វ័យ 60 ឆ្នាំបានបង្ខំចិត្តភាសខ្លួនឡើងលើភ្នំ ដើម្បីសុវត្ថិភាព រហូតដល់ចុងឆ្នាំ 1951 មានដំណឹងមួយថា វីរបុរសប្រណាំងកង់ ខាងលើបានស្លាប់ជាមួយបន្ទុះគ្រាប់បែកបង្កៃចោលលើភ្នំបាត់ទៅហើយ។ រឿងរ៉ាវរបស់គាត់បានចងក្រងឡើងយកមកផលិតជាភាពយន្តដោយ អ្នកដឹងនាំរឿងឈ្មោះ Kim Yusung ចូលរួមសម្តែងដោយតារាឯក Rain ជាមួយនឹងតារាល្បីៗជាច្រើនទៀតប្រចាំប្រទេសកូរ៉េ ។
ចង់ដឹងថា « កំពូលអ្នកប្រណាំងកង់ អ៊ុម ប៊ុកដុង » ទស្សនាហើយរំជួលចិត្តប៉ុនណានោះ សូមកុំមកទិញសំបុត្រទស្សនាភាពយន្ដចាប់បញ្ចាំងពីថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2019 នេះតទៅហើយ នៅរោងភាពយន្ដ ប្រ៉ែមស៊ីណេភ្លិច៕