តារាសម្ដែងស្រី និងជាពិធីការិនី ណាក់ ស្រីណា ពិតជាបានធ្វើឱ្យរំជួលចិត្តជាខ្លាំងដល់អ្នកគាំទ្រលើរូបនាង ព្រមទាំងបងប្អូនមហាជនខ្មែរជាច្រើននាក់ទៀត ដែលតែងតែបានឃើញជារឿយៗនូវសកម្មភាពនានារបស់នាង ទាក់ទងនឹងការចូលរួមចំណែកថែរក្សា អភិរក្ស និងលើកស្ទួយដល់តម្លៃសិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរ្តិ៍ដំណែលខ្មែរយើង។
នេះពុំមែនជាលើកដំបូង តែជាច្រើនលើកច្រើនសាមកហើយ ហើយក៏មិនមែនជាលើកចុងក្រោយដែរ សម្រាប់តារាសម្ដែង ណាក់ ស្រីណា ក្នុងការបង្ហាញភាពស្និទ្ធស្នាល នែបនិត្យកៀកកើយជាមួយនឹងវប្បធម៌ប្រពៃណីដូនតាខ្មែរយើង។ នាងតែងត្រូវបានបង្ហាញឡើងតាមរយៈបណ្ដាញសង្គមរបស់ខ្លួនជាហូរហែតែម្ដង ដែលគេអាចដឹងបានដោយសារតែនាងឧស្សាហ៍បង្ហោះរូបភាពថ្មីៗរហូត នៅក្នុងទម្រង់សម្លៀកបំពាក់ប្រពៃណី ឬជាការលាតត្រដាងពីវប្បធម៌ខ្មែរជាដើម។ ការដក់ជាប់ងប់ងុលខ្លាំងជាមួយនឹងអ្វីទាំងអស់ហ្នឹង មានហេតុផលតែម្យ៉ាងគត់ គឺព្រោះតែតារាសម្ដែងកូនអ្នកកំពង់ចាមរូបនេះ មានទឹកចិត្តស្រលាញ់ស្មោះស្ម័គ្របំផុតជាមួយនឹងគ្រប់យ៉ាងដែលជារបស់ខ្មែរ គ្រប់យ៉ាងដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ក្នុងនាមនាងជាកូនខ្មែរមួយរូប តែងតែមានភក្ដីភាពយ៉ាងស្មោះសរ ចូលរួមផ្សព្វផ្សាយនៅលើបណ្ដាញសង្គម និងក្នុងសកម្មភាពផ្សេងៗទៀតតាមលទ្ធភាពដែលខ្លួនអាចធ្វើទៅបាន។
ខាងក្រោមនេះ ជាបណ្ដុំរូបភាពថ្មីៗរបស់ ស្រីណា ថតនៅប្រាង្គប្រាសាទខ្មែរ ក្នុងទម្រង់សម្លៀកបំពាក់ប្រពៃណី ស្រស់ស្អាត ទន់ភ្លន់ មានមន្តស្នេហ៍ពិតៗតែម្ដង ហើយក្នុងនោះក៏មានការចូលរួមពីប្អូនស្រីរបស់នាងផងដែរ៖