កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានធ្វើបច្ចុប្បន្នភាពនៃតារាងចំណាត់ថ្នាក់ក្រុមជម្រើសជាតិបាល់ទាត់ទូទាំងពិភពលោក ដោយក្នុងនោះដែរកម្ពុជាបានកើនចំនួន 4ចំណាត់ថ្នាក់ ពោលគឺពីចំណាត់ថ្នាក់ 173 ឡើងមក169 ក្នុងចំណោម211 ប្រទេសទូទាំងពិភពលោក។
បើប្រៀបធៀបជាមួយក្រុមផ្សេងទៀតនៅអាស៊ាន កម្ពុជាឈរលើប្រទេសចំនួន3 គឺ ឡាវ (188) ប្រ៊ុយណេ (193) ទីម័រខាងកើត (200)។ ចំំណែកក្រុមអាស៊ានដែលឈរលើកម្ពុជា រួមមាន វៀតណាម (96) ថៃ (116) ហ្វីលីពីន (126) មីយ៉ាន់ម៉ា (138) ម៉ាឡេស៊ី (159) សិង្ហបុរី (162)៕