យោងតាមប្រភពព័ត៌មាននានាបានបង្ហើបឱ្យដឹងថា វត្តមាន Huawei ក្នុងបញ្ជីខ្មៅរបស់អាមេរិក អាចឱ្យគេសង្ស័យថា EMUI 10 ដែលផ្អែកលើ Android Q នឹងមិនលេចមុខនោះឡើយ។ Huawei ទំនងជានៅតែធ្វើការអភិវឌ្ឍ Skin ជំនាន់ថ្មី ដោយ EMUI 10 សម្រាប់ P30 Pro បានធ្លាយចេញមក។
|
ក្រុមការងារអភិវឌ្ឍន៍ Software លើទូរស័ព្ទ XDA Developer បានសាកល្បងប្រើប្រាស់នូវ EMUI 10 មុនគេ និងបានដំឡើងវាលើ P30 Pro។ ក្រុមមួយនេះជឿជាក់ថា Software ដែលគេប្រើ នឹងមានឈ្មោះថា EMUI 10 ដែលរត់លើប្រព័ន្ធប្រតិបត្តិការ Android Q។ បើប្រៀបធៀបទៅឃើញថា EMUI 10 និង EMUI 9 មិនសូវខុសគ្នាប៉ុន្មានទេ ឃើញខុសគ្នាបន្តិចបន្តួចគឺនៅលើ UI នៃកម្មវិធីកាមេរ៉ា។
ក្រោយកើតមានរឿងចម្រូងចម្រាសជាមួយរដ្ឋាភិបាលអាមេរិក Huawei បានប្រកាសថាស្មាតហ្វូនកំពូលរបស់ខ្លួនរួមមាន Mate 20 Series, P30 Series និងស្មាតហ្វូនបំពាក់ម៉ាក Honor មួយចំនួន អាចនឹងទទួលបានការអាប់ឌែត Andoid Q ដែលជាប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយមួយ៕