កុមារា Loic Chan ដែលជាកូនប្រុសតារាសម្តែងក្បាច់គុនខ្មែរមួយរូបនៅហូលីវូដ ដែលមានវ័យ 13ឆ្នាំ ត្រូវបានគ្រូបង្វឹកប្រចាំតំបន់ជ្រើសរើសឱ្យចូលរួមប្រកួតពានរង្វាន់ប្រចាំប្រទេសបារាំង។
Loic Chan និងចូលរួមប្រកួតពានរង្វាន់ Interligues Espoirs du Foot U14 តំណាងឱ្យតំបន់ Occitanie U14 តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺកុមារាLoic Chan ជាយុវជនតែម្នាក់គត់របស់ក្លឹប Balma Sport Club ដែលត្រូវបានជ្រើសរើសឱ្យចូលរួម។
គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះបានបង្ហើបអំពីចំណាប់អារម្មណ៍របស់ខ្លួនជុំវិញបាល់ទាត់នៅកម្ពុជាថា គេមានក្តីស្រមៃមួយ គឺចង់លេងតំណាងឱ្យប្រទេសជាតិក្នុងក្រុមជម្រើសជាតិកម្ពុជា៕