ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានវិញត្រឡប់មកពីប្រទេសកាតារវិញដោយសុវត្ថិភាពហើយ ដោយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់អ្នកគាំទ្របាល់ទាត់កម្ពុជា។
ថ្នាក់ដឹកនាំ គ្រូបង្វឹក និងគ្រូជំនួយ រួមទាំងមន្ត្រីកីឡាក៏ដូចជាកីឡាករទាំងអស់សរុប 37នាក់ នឹងទទួលបានម្នាក់ 1ពាន់ដុល្លារអាមេរិក ពោលគឺ សរុបមានចំនួន 37,000ដុល្លារអាមេរិកដែលត្រូវបានផ្ដល់ផ្ទាល់ដៃដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញនារសៀលថ្ងៃទី12 ខែមិថុនា ឆ្នាំ2019៕