មហាជនជាច្រើនពិតជាចាំច្បាស់អំពីទឹកដមសំឡេងរបស់បេក្ខភាព Cambodian Idol កន្លងទៅថ្មីៗនេះគឺលោក ជា សុភា ផ្អែមពិរោះកម្រិតណាហើយ។ បើទោះបីជាមិនទទួលបានជ័យលាភី តែគេកត់សម្គាល់ឃើញថា តារាចម្រៀងប្រុសរូបនេះ ប្រឹងប្រែងបង្កើនប្រជាប្រិយភាពតាមរយៈការច្រៀងបទនិពន្ធថ្មីដែលជាស្នាដៃមិនចំលងបរទេស។
ជាក់ស្ដែងបន្ទាប់ទទួលបានជោគជ័យក្នុងបទចម្រៀងនិពន្ធថ្មី « អាចរួមទុក្ខ ម្ដេចមិនអាចេរួមសុខ» តារាចម្រៀង លោក ជា សុភា កាន់តែបង្កើនសន្ទុះនៃការចាប់អារម្មណ៍ចំពោះវត្តមានបទថ្មីរបស់លោកទៀតហើយ ខណៈដែលបទនោះ គឺគ្រាន់តែចេញបង្ហោះលើបណ្ដាញសង្គមភ្លាម ក៏មានអ្នកលាន់មាត់សរសើរ។ បទថ្មី ដែលមានចំណងជើងថា «បទភ្លេងសុទ្ធស្ងាត់» នោះ គ្រាន់តែមើលចំណងជើងក៏បង្កប់អត្ថន័យជ្រាលជ្រៅ ធ្វើឱ្យមានអ្នកចង់ដឹងមិនតិចផងដែរ។
ថ្វីដ្បិតតែប្រឡូកសិល្បៈមិនទាន់ច្រើនឆ្នាំនៅឡើយ តែមួយបទ របស់ លោក ជា សុភា ក្រោមចំណងជើងថា«អាចរួមទុក្ខ ម្ដេចមិនអាចរួមសុខ» សុទ្ធតែមានអ្នកស្គាល់ច្រើន។ បទថ្មីរបស់លោក កំពុងធ្វើឱ្យអ្នកគាំទ្រ ផ្ដោតការចាប់អារម្មណ៍ មិនដាច់ពីមាត់ទៀតហើយ ជាមួយនឹងអត្ថន័យពិរោះជាប់ចិត្ត។ វត្តមានបទថ្មីរបស់លោក គឺបន្ទាប់ពីលោកក្លាយជាសមាជិកក្នុងក្រុមចម្រៀងមួយ ដែលត្រូវគេទទួលស្គាល់ថា មានសក្ដានុពលធំខ្ពស់ក្នុងការផលិតបទ Original Song នាពេលចុងក្រោយ។ លោកគឺសមាជិកក្រុម SHARE Media ដែលត្រូវគេទទួលស្គាល់ថា មានប្រជាប្រិយជាងគេ ជាពិសេសគឺបន្ទាប់ពីបទ«អាចរួមទុក្ខ ម្ដេចមិនអាចរួមសុខ» របស់លោក ផ្ទុះឡើង។
គួរបញ្ជាក់បន្ថែមថា លោក ជា សុភា បទនិពន្ធថ្មីចុងក្រោយនេះត្រូវគេរំពឹងថា នឹងជួយឱ្យលោក ជា សុភា កំរើកទីផ្សារទៀតហើយ ដោយសារតែបទថ្មីនេះ គឺស្ដាប់កាន់តែយូរ កាន់តែមានន័យ ហើយពិរោះលន្លង់លន្លោច។ នេះជាស្នាដៃនិពន្ធទំនុកចម្រៀង និង មេឡូឌី ដោយកវី វិរៈ ពន្លក ដែលជាអ្នកមានកេរ្តិ៍ឈ្មោះបោះសំឡេងផ្នែកនិពន្ធ និងផលិតបទចម្រៀង។
ចង់ដឹងថាបទថ្មីរបស់ ជា សុភា ទាក់ទាញប៉ុណ្ណាសូមរីករាយស្ដាប់កម្សាន្ត៖