កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីរបស់ប្រទេសថៃបានបរាជ័យយ៉ាងដំណំ 13ទល់នឹង0 ក្នុងការប្រកួត ព្រឹត្តិការណ៍ FIFA Women’s World Cup ដែលធ្វើឡើងនៅក្នុងប្រទេសបារាំង។
ក្នុងការប្រកួតបើកឆាកពូល F ដែលមានអាមេរិក ស៊ុយអែត ថៃ និងឈីលី ក្រុមជម្រើសជាតិនារីអាមេរិកត្រូវប៉ះក្រុមថៃកាលពីថ្ងៃទី11 មិថុនាកន្លងទៅ។ ជាលទ្ធផល អាមេរិកបានយកឈ្នះថៃក្នុងលទ្ធផលដ៏មិននឹកស្មានដល់ 13ទល់0 ខណៈកីឡាការិនី Alex Morgan បានក្លាយជាតួអង្គដ៏សំខាន់ ដោយរកបាន 5គ្រាប់តែម្នាក់ឯង។
លទ្ធផលនេះបានធ្វើឱ្យក្រុមមកពីតំបន់អាស៊ានដែលបានមកប្រកួតក្នុងយុទ្ធនាការ Women World Cup មួយនេះ បំបែកកំណត់ត្រាក្រុមនារីដែលរបូតគ្រាប់បាល់ច្រើនជាងគេបង្អស់ក្នុងពិភពលោកលោកពីមុនរបស់អាហ្សង់ទីន ដែលកាលនោះចាញ់អាល្លឺម៉ង់ 11-0 កាលពីឆ្នាំ2007៕