ការប្រកួតវគ្គជម្រុះ World Cup ជុំដំបូងបានបញ្ចប់ហើយ ដោយលទ្ធផលក្រុមកម្ពុជាបានកក់កៅអីក្នុងវគ្គជម្រុះជុំបន្ទាប់ទៅទៀត ក្រោយពីបានយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថានក្នុងលទ្ធផលសរុបទាំង 2ជើង 4ទល់នឹង1។
រំឭកដែរថា ក្រុមបាល់ទាត់កម្ពុជាបានយកឈ្នះក្រុមប៉ាគីស្ថានក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ទាំង 2ជើង ដោយជើងទី1 នៅកម្ពុជាឈ្នះ 2-0 កាលពីថ្ងៃទី6 ខែមិថុនា ខណៈជើងទី2 ឈ្នះដោយលទ្ធផល 2-1 សរុបគ្រាប់បាល់ទាំង 2លើក 4-1។
ដូចនេះមានន័យថា កម្ពុជានឹងត្រូវចូលរួមជាមួយនឹងប្រទេសចំនួន 35ទៀតដើម្បីចាប់ពូលប្រកួតក្នុងវគ្គជម្រុះតាមពូលជាបន្តទៀត ដើម្បីដណ្តើមកៅអីទៅប្រកួត World Cup 2022 ដែលនឹងធ្វើឡើងនៅប្រទេសកាតារ៕