កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលបានបញ្ចប់កុងត្រាជាមួយនឹងក្លិប (PKNS) ដែលប្រកបអាជីពនៅលីកកំពូលម៉ាឡេស៊ី ពេលនេះបានប្រកាសជាផ្លូវការហើយអំពីក្លិបថ្មីដែលខ្លួននឹងប្រកបអាជីពនៅក្នុងជើងទី2 នៃរដូវកាលនេះ។
កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់បឹងកេត បានបញ្ចេញវីដេអូបង្ហាញអំពីវត្តមានរបស់កីឡាករឆ្នើមរូបនេះក្នុងក្លិបរបស់ខ្លួន ដែលនឹងត្រូវចូលខ្លួនមកជួយក្រុមមួយនេះក្នុងជើងទី2 នៃពានរង្វាន់លីកកំពូលកម្ពុជា ឆ្នាំ2019។
គួរបញ្ជាក់ផងដែរថា បឹងកេតបានចាប់ផ្តើមជើងទី1 នៃការប្រកួតលីកកំពូលកម្ពុជាមិនសូវជាបានល្អប៉ុន្មានឡើយ ដោយមិនអាចរក្សាខ្លួនក្នុងក្រុមកំពូលតារាងទាំង5 បានឡើយ៕