រថយន្តម៉ាកល្បី Bentley Continental ចំនួន 4ស៊េរី(ម៉ូដែល) ត្រូវបានបង្ហោះបង្ហាញដោយវេបសាយផ្លូវការរបស់ក្រុមហ៊ុនផលិតរថយន្ត Bentley ផ្ទាល់ក្នុងថ្ងៃគម្រប់ខួប 100ឆ្នាំនៃការបង្កើតក្រុមហ៊ុន។
ម៉ូដែលដំបូងបំផុតដែល Bentley បង្ហាញ មានឈ្មោះថា Flying Spur First Edition ទាំង4 នោះមានដូចជា CIRRUS, STALAGMITE, CENTRE STAGE, CRIMSON ROSE និង Bentley SILVER SPHERE។ ចំពោះលក្ខណសម្បត្តិរបស់រថយន្តប្រណីតនេះមានច្រើនណាស់ និងបំពាក់ដោយម៉ាស៊ីន twin-turbo ចំណុះ 6.០ លីត្រ W12 បង្កើនកម្លាំងបាន 626សេះ(467គីឡូវ៉ាត់) ល្បឿនស្ទុះពី ០ ទៅ 100គ.ម/ម៉ ប្រើពេលត្រឹមតែ 3.8វិនាទីប៉ុណ្ណោះ ដែលលក្ខណសម្បត្តិប៉ុននេះមិនចាញ់ម៉ូដែល Bentayga នោះទេ។ រីឯតម្លៃវិញ ក្រុមហ៊ុនមិនទាន់ប្រកាសឱ្យដឹងនៅឡើយទេ៕