តាមរយៈប្រភពនានាពីប្រទេសចិនបានឱ្យដឹងថា ក្រុមហ៊ុន Huawei បានបញ្ចេញទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ HongMeng OS ជាលើកដំបូងចំនួន 1លានគ្រឿងនៅលើទីផ្សារប្រទេសចិន និងប្រទេសនានាជុំវិញពិភពលោក។
ទោះជាមិនទាន់បានឃើញរូបរាងច្បាស់យ៉ាងណាក៏ដោយ តែគេបានដឹងរួចហើយថា HongMeng OS ឬ Ark OS មានដំណើរការលឿនជាង Android ដល់ទៅ 2ដង ក៏ប៉ុន្តែសេវាកម្មនានារបស់ Google គ្មានលើទូរស័ព្ទនេះទេ រួមទាំង Facebook ឬ WhatApp ផងដែរ៕