កាលពីជើងទី1 ក្នុងវគ្គជម្រុះជើងដំបូងនៃព្រឹត្តិការណ៍វគ្គជម្រុះ FIFA WORLD CUP កម្ពុជាបានយកឈ្នះប៉ាគីស្ថានក្នុងលទ្ធផល 2ទល់នឹង0 ខណៈដែលជើងទី2 ការប្រកួតត្រូវធ្វើឡើងនៅទីក្រុងដូហា នៃប្រទេសកាតារ ដែលជាប្រទេសម្ចាស់ផ្ទះ World Cup ឆ្នាំ2022 តែម្តង។
ចំពោះការស្នាក់នៅ និងទីកន្លែងហ្វឹកហាត់មិនបានចោទជាបញ្ហាអ្វីឡើយ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ អាកាសធាតុនៅទីនោះមានលក្ខណៈក្តៅខ្លាំង ពោលគឺចន្លោះពី35 ទៅដល់ 45អង្សាC ដែលហាក់ខុសប្លែកពីកម្ពុជាខ្លាំងមែនទែន។
ទោះបីជាបែបនេះក្តី ក៏កីឡាករកម្ពុជា គ្រូបង្វឹក និងក្រុមការងាររបស់ក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ថា វាប៉ះពាល់បន្តិចបន្តួចតែប៉ុណ្ណោះ ប្រហែលជាមិនជាបញ្ហាអ្វីសម្រាប់ការប្រកួតនៅយប់នេះឡើយ៕