ពានរង្វាន់មិត្តភាព MERLION CUP 2019 មានក្រុមខ្លាំងៗរបស់អាស៊ានចូលរួមចំនួន៤គឺ សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន។ ដោយលទ្ធផលគឺ ក្រុមសិង្ហបុរីទទួលបានចំណាត់ថ្នាក់លេខ1 ថៃលេខ2 ឥណ្ឌូនេស៊ីលេខ3 និងហ្វីលីពីនចំណាត់ថ្នាក់ក្រោយគេ។
ជាមួយគ្នានេះដែរ Ikhsan Fandi បានក្លាយជាកីឡាករល្អជាងគេក្នុងពានរង្វាន់នេះ ក្រោយពីបានជួយក្រុមឱ្យទទួលជ័យជម្នះលើក្រុមថៃក្នុងលទ្ធផល 1ទល់នឹង0 នៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាករ Ikhsan Fandi រូបនេះ ក៏ជាកូនបង្កើតរបស់គ្រូបង្វឹកក្រុមជម្រើសជាតិសិង្ហបុរីផងដែរ ដោយលោកក៏មានតួនាទីជាគ្រូបង្វឹកក្រុមសិង្ហបុរីក្នុងពានរង្វាន់នេះផងដែរ៕