លោក José Antonio Nogueira គ្រូបង្វឹកនៃក្រុមជម្រើសជាតិប៉ាគីស្ថាន បានធ្លោយមាត់សរសើរកីឡាករកម្ពុជា 1រូប គឺអ្នកចាំទី កែវ សុខសិលា បន្ទាប់ពីជំនួបជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា កាលពីសប្តាហ៍មុន នៅលើទឹកដីកម្ពុជា ក្នុងវគ្គជម្រុះជុំដំបូងពានរង្វាន់ World Cup។
លោកបាននិយាយថា នេះជាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមទាំង2។ ម្ចាស់ផ្ទះកម្ពុជាពិតជាធ្វើបានល្អ គឺមិនមែនតែការគ្រប់គ្រងបាល់ទេ ប៉ុន្តែ គឺបង្កការគ្រោះថ្នាក់ខ្លាំង។ អ្នកចាំទីកម្ពុជាពិតជាធ្វើបានល្អណាស់។ រូបគេបានសង្គ្រោះបាល់ដ៏អស្ចារ្យនៅក្នុងប្រអប់មុខទី។
កីឡាករ កែវ សុខសិលា ជាកីឡាករកម្ពុជា ដែលមានដើមកំណើតចេញពីក្លិបភ្នំពេញក្រោន ក្រោយឈ្នះពានកីឡាករអ្នកចាំទីល្អក្នុងឆ្នាំ2017 កីឡាករវ័យក្មេងរូបនេះបានទទួលតំណែងជាអ្នកចាំទីក្នុងក្រុមជម្រើសជាតិកម្ពុជា ស្ទើរគ្រប់កម្រិត ហើយកីឡាកររូបនេះក៏ជាសមាជិកមួយរូបនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម 22ឆ្នាំ ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់យុវជនអាយុក្រោម 22ឆ្នាំកាលពីឆ្នាំមុនដែរ៕