iPad ជាប្រភេទថេប្លែតដែលលក់ដាច់ជាងគេនៅលើទីផ្សារកាលពីឆ្នាំ2018 ហើយនៅពេលថ្មីៗនេះក្រុមហ៊ុន Apple ក៏មានបំណងចង់ឱ្យមានប្រព័ន្ធដំណើរការផ្ទាល់ខ្លួនមួយដាច់ដោយឡែក។ ដូច្នេះទើប iPad OS ជាឈ្មោះដែលស័ក្តិសមបំផុត ក៏ប៉ុន្តែវាមិនខុសពី iOS នោះទេ គ្រាន់តែបន្ថែមមុខងារថ្មី 7យ៉ាង ដែលនឹងបង្ហាញនៅខែកញ្ញា ឆ្នាំ 2019 ខាងមុខនេះ។
មុខងារថ្មីទាំង 7នោះមាន៖
1) ការរចនារូបរាង Home Screen ថ្មី
2) បទពិសោធចុចគ្រវាសលើអេក្រង់រហ័សជាងមុន 2ដង
3) អាចពង្រីក ឬបង្រួមតួអក្សរដោយគ្រាន់តែប៉ះលើបន្តិច ឬចម្លងអក្សរដោយគ្រាន់តែធ្វើសញ្ញាដៃ 3
4) ប៊ិចចុច អាចសម្គាល់បានរហ័ស ជាពិសេសពេលយកទៅគូរគំនូរ
5) មុខងារ File លើ iPad អាចគាំទ្រ USB flash និង MicroSD ស្រដៀងនឹង Android ដែរ
6)អាចយកការងារពីកុំព្យូទ័រ ចូលទៅ iPad ធ្វើជាអេក្រង់ទី2 ដើម្បីពន្លឿនការងារ ជាពិសេសអ្នកធ្វើការផ្នែករចនា
7) iPad OS នេះមានចំណុចប្លែកតែបន្តិចប៉ុណ្ណោះពី iOS 13 តែវានៅមានមុខងារសន្សំសំចៃថ្ម Darkmode និងកម្មវិធីចុចចេញចូលបានលឿន។
ចំពោះថ្ងៃចេញប្រកាសផ្លូវការ រហូតដល់កក្កដា ជាជំនាន់ public beta សិន៕