ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញម៉ាក Ford បានប្រកាសអំពីគម្រោងនាថ្ងៃអនាគតរបស់ខ្លួន ក្នុងការប្រជែងទីផ្សាររថយន្តលំដាប់ពិភពលោក។ ម៉ូដែលរថយន្តអគ្គិសនីដំបូងគេរបស់ Ford គឺ F-150។
តាមការឱ្យដឹងពីសារព័ត៌មានធំៗដែលបានចុះផ្សាយព្រោងព្រាតនាពេលថ្មីៗនេះថា ក្រុមហ៊ុនបានចំណាយលុយជាង 500លានដុល្លារអាមេរិករួចទៅហើយក្នុងការស្រាវជ្រាវ ដើម្បីបំពាក់បច្ចេកវិទ្យាទំនើប និងផ្ដល់បទពិសោធដល់អ្នកបើកបរលើជំនាន់រថយន្តអគ្គិសនីប្រភេទដឹកទំនិញ(Pickup) របស់ខ្លួន។
ក្រៅពីនេះ ការបំពាក់បច្ចេកវិទ្យា Hybrid (រថយន្តប្រភេទពាក់កណ្ដាលអគ្គិសនី ឬរថយន្តកូនកាត់កម្លាំងម៉ាស៊ីនសាំងលាយថាមពលអគ្គិសនី) ក៏នឹងមានលើរថយន្តស្ព័រ Mustang GT (អាចហៅបានថា Mustang Hybrid GT 2020 )ផងដែរ។ Ford ក៏បានដាក់បញ្ចូលចង្វាក់ផលិតកម្មរថយន្តទាំង2 ទៅក្នុងគោលនយោបាយផលិតរថយន្តឆ្នាំ2020 ថែមទៀតផង។
សូមបញ្ជាក់ដែរថា មកទល់ពេលនេះមានក្រុមហ៊ុនធំៗជាច្រើនបានសម្រុកផលិតរថយន្តអគ្គិសនីប្រភេទដឹកទំនិញបាន(Pickup) ដែលមានដូចជា GM Motor, Ford, Tesla, Rivian ជាដើម៕