iOS 13 មានបន្ថែមនូវមុខងារថ្មីៗជាច្រើន ហើយក្នុងនោះក៏មានបន្ថែមនូវក្ដារចុចភាសាខ្មែរមកជាមួយផងដែរ។
យោងប្រភពពីវេបសាយផ្លូវការរបស់ Apple ដែលនិយាយលម្អិតអំពីចំណុចថ្មីៗលើ iOS 13 គេឃើញមានការបញ្ជាក់អំពីការបន្ថែមក្ដារចុចនៃភាសាថ្មីៗចំនួន 38ភាសា ដែលក្នុងនោះឃើញមានសរសេរច្បាស់ៗថា ”Khmer” ជាក្ដារចុចភាសាខ្មែរផងដែរ។ ដំណឹងដ៏រីករាយនេះ គឺត្រូវនឹងបំណងរបស់អ្នកប្រើប្រាស់ផលិតផល Apple នៅកម្ពុជាជាច្រើននាក់ដែលចង់បានជាយូរមកហើយ។
iOS 13 ប្រភេទ Public Beta នឹងបើកឱ្យអ្នកប្រើប្រាស់ទូទៅធ្វើការសាកល្បងបានចាប់ពីខែកក្កដាតទៅ៕