នៅលើ iOS 13 ពេលដំណើរការមុខងារនេះ iPhone នឹងមិនសាកថ្មឱ្យលើសពី 80% ទេ ដែល Apple ឱ្យឈ្មោះថា មុខងារ ”Optimized Battery Charging”។ មុខងារនេះស្រដៀងនឹងមុខងារលើរថយន្ត Tesla ដែលកំណត់រថយន្តមិនឱ្យសាកអាគុយដល់ 100% បានដូចគ្នា។
ដូច្នេះ ពេលថ្មទូរស័ព្ទសាកបានត្រឹម 80% និងប្រើប្រាស់ឱ្យនៅសល់ថ្ម 20% គឺល្អសម្រាប់សុខភាពថ្ម ជាជាងការសាកថ្មពេញដល់ 100% និងប្រើអស់ដល់ ០% នោះ។
គួរបញ្ជាក់ដែរថា មុខងារ Battery Health ដែលជាកម្មវិធីបង្ហាញនូវក្រាហ្វនៃកម្រិតភាគរយថ្ម ឱ្យឃើញយ៉ាងច្បាស់តែម្ដង។ វាអាចជួយឱ្យអ្នកប្រើប្រាស់ដឹងថា កម្មវិធីណាមួយលើ iDevice របស់អ្នកស៊ីថ្មជាងគេ និងតាមដានរាល់កម្រិតភាគរយនៅលើកម្មវិធីនោះ។
iOS 13 ប្រភេទ Public Beta នឹងបើកឱ្យអ្នកប្រើប្រាស់ទូទៅសាកល្បងបានចាប់ពីខែកក្កដាតទៅ៕