ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានយកឈ្នះលើក្រុមជម្រើសជាតិនៃប្រទេសប៉ាគីស្ថានក្នុងលទ្ធផល 2ទល់នឹង 0 កាលពីយប់ថ្ងៃទី6 ខែមិថុនា ឆ្នាំ2019កន្លងមក កម្ពុជាត្រូវមានភារកិច្ចបន្តក្នុងជំនួបជាមួយប៉ាគីស្ថានដដែលនៅជើងទី2។
ទោះបីជានៅសល់ប្រកួត1 ទៀតក្តី ប៉ុន្តែកម្ពុជាចំណេញបានជ័យជម្នះ1 រួមជាមួយនឹងគ្រាប់បាល់ 2គ្រាប់បាត់ទៅហើយ។ នេះមានន័យថា បើជើងទី2 កម្ពុជាស្មើ ឬឈ្នះ ឬក៏ចាញ់ត្រឹម 1ទល់នឹង គឺ100% កម្ពុជាច្បាស់នឹងឡើងទៅវគ្គចែកពូលនៃវគ្គជម្រុះ World Cup មិនខាន។
តែប្រសិនបើចប់ 90នាទី លទ្ធផលកម្ពុជាចាញ់ 2ទល់នឹង0 វិញនោះ ការប្រកួតនឹងត្រូវថែមម៉ោង 15នាទីចំនួន 2ដង និងត្រូវទាត់ប៉េណាល់ទីរកអ្នកឈ្នះទៀត ប្រសិនបើនៅតែរក្សាលទ្ធផលស្មើរហូតរយៈពេល 120នាទី៕