កូនខ្មែរកាត់អឺរ៉ុបម្នាក់ ដែលមានឈ្មោះថា ប៉ិល សុសីហរាជ ( William s Pel) បានក្លាយជាយុវជនកម្ពុជាដំបូងគេបង្អស់ ដែលចូលរួមវគ្គហ្វឹកហាត់ជាមួយកម្មវិធីរបស់ក្លិបយក្សព័រទុយហ្គាល់ Benfica ដែលប្រកបអាជីពនៅលីកកំពូលរបស់ប្រទេសព័រទុយហ្គាល់។
កីឡាករ ប៉ិល សុសីហរាជ ( William s Pel) គឺជាខ្សែប្រយុទ្ធរបស់សាលាបាល់ទាត់បឹងកេត ក្រោមអាយុ 12ឆ្នាំ (U12) ត្រូវបានគ្រូបង្វឹក និងម្ចាស់សាលាបាល់ទាត់នៅប្រទេសព័រទុយហ្គាល់ ( Pro Direct Academy Portugal ) លោក Carlos Andre Oliveira និង លោក Joel Aaron ម្ចាស់ ( Aaron Sports Consulting ) ធ្វើដំណើរមកជ្រើសរើសសមត្ថភាពដោយផ្ទាល់នៅប្រទេសកម្ពុជាកាលពីដើមខែមេសាកន្លងទៅ។
ជាមួយគ្នានេះដែរ កូនខ្មែររូបនេះធ្លាប់លេងឱ្យក្រុម Bacelona Singapore ដោយជាប់ឈ្មោះជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុងក្រុមរហូតដល់ទៅ 12គ្រាប់ទៀតផងក្នុងការប្រកួតជម្រុះយុវជន Bacelona ទូទាំងពិភពលោកនៅប្រទេសសិង្ហបុរី៕