សូមបន្តមករៀនធ្វើស៊ីរ៉ូក្រូចឆ្មារសូដាម្តង ដែលមានរសជាតិជូរ និងផ្អែមមុត ដើម្បីឱ្យអ្នកមានអារម្មណ៍ល្អបន្ទាប់ពីទទួលទានអាហារទាំង3ពេលរួច។ សូមតាមដានពីគ្រឿងផ្សំ និងរបៀបធ្វើជាមួយនឹងកញ្ញា ឆាន់ គីមញ៉ុង អ្នកជំនាញផ្នែកភេសជ្ជៈ និងកាហ្វេប្រចាំភោជនីយដ្ឋាន សេវេន ប្រាយ សាខាទួលគោក ដូចខាងក្រោមនេះ ៖
គ្រឿងផ្សំ
– ទឹកស៊ីរ៉ូ 5 ចុច (5 Pans)
– ទឹកក្រូចឆ្មារ ½ ស្លាបព្រាវាល់ម្សៅ ឬតាមចំណង់ចំណូលចិត្ត
– ទឹកកក 1 កែវទឹកសូដាជីអង្កាមចំណិតក្រូចឆ្មារ
របៀបធ្វើ
ដំបូងត្រូវចាក់ទឹកស៊ីរ៉ូចូល រួចដាក់ទឹកក្រូចឆ្មារចូល ហើយសឹមដាក់ទឹកកកចូលឱ្យពេញកែវទើបចាក់ទឹកសូដាចូលពីលើ និងតុបតែងនៅមាត់កែវ ដោយចំណិតក្រូចឆ្មារ និងជីអង្កាមពីលើជាការស្រេច៕