តាមរយៈសារព័ត៌មាន kapook បានចេញផ្សាយនៅពេលមុននេះបន្ដិចឱ្យដឹងថា តារាសម្ដែងស្រីជួរមុខអ្នកនាង ភីងគី បានចេញមុខបកស្រាយរឿងអាស្រូវរបស់ខ្លួន ខណៈធ្លាយដំណឹងខ្សឹបខ្សៀវមកថា នាងលួចលាក់មានម៉េម៉ាយស្ដយកស្ដមតាមស្រឡាញ់ និងតាមថេកឃែរគ្រប់ពេលវេលាតែម្ដង បើទោះបីជានាងចង់បានអ្វី ក៏ម៉េម៉ាយរូបនេះហ៊ានលះបង់គ្រប់យ៉ាងឱ្យនាង ។
តារាស្រី ភីងគី បានចេញមុខបកស្រាយច្រាណចោលរឿងអាស្រូវមួយនេះដោយធ្វើការបដិសេធទាំងស្រុងថា ខ្លួនគ្មានអ្វីពាក់ព័ន្ធជាមួយរឿងបែបនេះសូម្បីតែបន្ដិច ព្រោះខ្លួនទើបតែរៀបការហើយ ក៏លែងលះគ្នាវិញ។ នាងថា នាងគ្មានអ្នកណាមកតាមចែចង់នោះទេ ហើយក៏មិនត្រូវការអ្នកមកតាមហួងហែងដែរ ព្រោះថា ពេលនេះនាងមិនចង់សម្លឹងមើលបុរសថ្មីឡើយ ពោលគឺចង់នៅតែម្នាក់ឯងសិន។
ក្រៅពីនេះ តារាស្រី ភីងគី បានបង្ហើបប្រាប់ទៀតថា នាងតាំងចិត្តរឿងធ្វើការងារច្រើនជាង និងទទួលបានតែបុរសមកចោមរោមស្រឡាញ់តែប៉ុណ្ណោះ និងជាបុរសដែលមានគុណសម្បត្តិគ្រប់គ្រាន់ ហើយនាងចង់ឱ្យអ្នកគាំទ្រខ្លួនសម្លឹងមកឃើញថា នាងជាស្ត្រីដែលតាំងចិត្តបំផុតក្នុងការរកលុយលំដាប់ថ្នាក់ប្រ៊េនៗ នោះទើបមិនធ្វើការអសារបង់ឥតប្រយោជន៍៕