កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ថៃបានបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិរបស់ខ្លួនដែលនឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះពានរង្វាន់ King’s Cup ដែលមានប្រទេសខ្លាំងៗចំនួន4 មកពីជុំវិញតំបន់អាស៊ីចូលរួមប្រកួត។
ក្នុងនោះដែរ Channatip Songkrasin បានសម្រេចចិត្តដើរចេញពីជម្រើសជាតិមួយនេះ ដោយសារតែត្រូវការពេលវេលាច្រើនរហូតដល់ទៅ 2ខែ ដើម្បីឱ្យរបួសជាសះស្បើយ ខណៈដែល Teerasil Dangda មិនអាចជាសះស្បើយទាន់ពេលវេលាក្នុងជំនួបបើកឆាកជាមួយវៀតណាមបានឡើយ តែមានសង្ឃឹមច្រើនក្នុងការបង្ហាញខ្លួននៅក្នុងការប្រកួតបន្ទាប់របស់ពានដ៏ធំរបស់ប្រទេសថៃនេះ។
សហព័ន្ធកីឡាបាល់ទាត់ថៃ បានប្រកាសកាលពីពេលថ្មីៗនេះថា ពានរង្វាន់ King’s Cup 2019 នឹងរៀបចំឡើងដោយប្រទេសថៃធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី5 ដល់់ថ្ងៃទី8 ខែមិថុនា ឆ្នាំ២០១៩ នេះ ដោយនឹងមានប្រទេសចំនួន4 ចូលរួមគឺ វៀតណាម ថៃ ឥណ្ឌា ការ៉ាកាវ (ជាក្រុមមកពីអាស៊ីភាគខាងជើង)៕