ការតាំងគភ៌ក្រៅស្បូន ឬមានកូនក្រៅស្បូនមានគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃខ្លាំងណាស់ ហើយឱកាសស្លាប់បាត់បង់ជីវិតមានខ្ពស់ ព្រោះសភាពជុំវិញខ្លួននៅក្នុងផ្នែករបស់ដៃស្បូន ឬប្រអប់ពោះមិនស័ក្តិសមសម្រាប់ទារកយ៉ាងប្រាកដ។ ភាគច្រើន ទារកមានឱកាសស្លាប់បាត់បង់ជីវិតតាំងពីត្រីមាសទី2ម៉្លេះ បើម្ដាយមិនយកចិត្តទុកដាក់ ក៏នឹងមិនដឹងថា ខ្លួនឯងមានគភ៌ដែរ។
ការការពារ និងការថែទាំខ្លួនពីសភាវតាំងគភ៌ក្រៅស្បូន
1. មិនមានដៃគូរួមភេទច្រើន រួមទាំងការមានភេទសម្ព័ន្ធដោយសុវត្ថិភាពដោយការប្រើស្រោមអនាម័យដើម្បីជាការជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការឆ្លងរោគតាមការមានភេទសម្ព័ន្ធ(នៅពេលមិនបានត្រៀមខ្លួនក្នុងការមានបុត្រ)។
2. បើកើតជំងឺរលាកបំពង់បញ្ជូនស៊ុត ឬប្រអប់ឆ្អឹងត្រគាក គួរទៅជួបគ្រូពេទ្យជំនាញ និងព្យាបាលឱ្យជាដាច់។ មិនគួរទិញថ្នាំមកទទួលទានដោយខ្លួនឯងទេ ព្រោះអាចកើតការឆ្លងមេរោគរ៉ាំរ៉ៃ និងធ្វើឱ្យកើតស្បែកភ្នាសស្ដើងៗជាច្រើននៅក្នុងប្រអប់ឆ្អឹងត្រគាក។
3. ពិនិត្យសុខភាពយ៉ាងជាប់លាប់ បើរកឃើញថា មានឆ្លងមេរោគខាងភេទសម្ព័ន្ធ ចូរប្រញាប់ព្យាបាលភ្លាមៗកុំបង្អង់យូរ។
4. ហាត់ប្រាណជាប់ជានិច្ច ដើម្បីឱ្យរាងកាយរឹងប៉ឹង។
5. មិនគួរញ៉ាំស្រា និងជក់បារីឡើយ។
6. មើលថែទាំសុខភាពឱ្យរឹងប៉ឹងជាប់ជានិច្ច។
ការព្យាបាលនៅពេលកើតការតាំងគភ៌ក្រៅស្បូន ព្យាបាលដោយថ្នាំ ដែលបច្ចុប្បន្នការព្យាបាលដោយថ្នាំនេះបានកើនឡើងជារឿយៗ អាចប្រើបានក្នុងករណីដែលអ្នកជំងឺនៅមិនទាន់មានការបែករបស់បំពង់ទម្លាក់ស៊ុត ឬបែកបន្តិចបន្តួច និងឈាមធ្លាក់មកតិចតួច ឬបាត់ទៅវិញ និងការព្យាបាលដោយការវះកាត់ គឺជាវិធីព្យាបាលដែលត្រូវចំចំណុចបំផុត។ បើអ្នកធ្លាប់តាំងគភ៌ក្រៅស្បូនហើយ បើមិនធ្វើការព្យាបាលដោយបកស្បែកភ្នាសស្ដើងៗទាំងនោះចេញ ឬព្យាបាលដោយការវះកាត់ទេនោះ ឱកាសប្រថុយក្នុងការតាំងគភ៌ក្រៅស្បូនក៏នឹងកើតឡើងម្ដងទៀតបាន៕