ក្នុងព្រឹត្តិការណ៍ WWDC 2019 ក្រុមហ៊ុន Apple បានប្រកាសបញ្ចេញស្មាតហ្វូនជំនាន់ប្រព័ន្ធប្រតិបត្តិការ iOS 13 ជាផ្លូវការហើយ។
ក្នុងនោះគេសង្កេតឃើញមានមុខងារថ្មីៗជាច្រើនដូចជា Dark Mode(ជួយសន្សំសំចៃថាមពលថ្ម) ជាដើម ព្រមទាំងផ្លាស់ប្តូរមុខមាត់កម្មវិធី iTune ផងដែរ។ ដើម្បីដំណើរការ Dark Mode អ្នកប្រើប្រាស់អាចធ្វើការកំណត់បានក្នុងកម្មវិធី Settings ស្ថិតនៅខាងក្នុងនៃផ្នែក Display & Brightness ដែលមានកំណត់ជា Light (ភ្លឺធម្មតា) ឬ Dark (ងងឹត) និងម្យ៉ាងទៀតក៏អាចកំណត់ថេរវេលាលើការប្រើមុខងារនេះដោយស្វ័យប្រវត្តិថែមទៀតផង។
តែអ្វីដែលគេចាប់អារម្មណ៍នោះ គឺនៅត្រង់ថា iPhone ស៊េរីចាប់ពី iPhone 5s, iPhone 6 និង iPhone 6 Plus មិនអាចអាប់ឌែតឡើងបានទេ សូម្បីតែ Facebook ក៏លេងមិនបានដែរ និយាយរួមទៅ បានតែលេងលើ Safari ប៉ុណ្ណោះ។ ក្រៅពីនោះសុទ្ធតែអាចអាប់ឌែត iOS 13 បានទាំងអស់៕