ក្នុងព្រឹត្តិការណ៍ Davis-Cup ឆ្នាំ2019 នេះ ក្រុមវាយកូនបាល់ជម្រើសជាតិកម្ពុជាមានជំនឿចិត្តថា កម្ពុជា នឹងមិនបន្តនៅក្នុងក្រុមកម្រិតទី4 ទៀតទេ គឺត្រូវតែឡើងទៅក្រុមកម្រិតទី3 ហើយនឹងត្រូវបន្តឡើងទៅលេងនៅក្រុមកម្រិតទី2 ឱ្យទាល់តែបាន។
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា ឆ្នាំ2019 នេះព្រឹត្តិការណ៍ Davis-Cup នឹងលេងនៅប្រទេសអូម៉ង់ ហើយនៅក្នុងក្រុមកម្រិតទី4 នឹងមានប្រទេសចំនួន15 ចូលរួម។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនក្រុមវាយកូនបាល់ជម្រើសជាតិកម្ពុជាបានលេងនៅក្នុងកម្រិតទី3 ប៉ុន្តែទទួលបានលទ្ធផលត្រឹមលេខ4 ក្នុងពូល ដូច្នេះត្រូវជម្រុះចេញពីកម្រិត3 ក្រោយចាញ់ក្រុមបាតតារាងក្នុងពូលផ្សេងទៀត៕