ក្លិបបាល់ទាត់យក្សបារាំង Paris Saint Germaint (PSG) បានប្រកាសអំពីសាលាបាល់ទាត់ថ្មីមួយរបស់ខ្លួនដែលបានបង្កើតឡើងរួចរាល់ហើយនៅក្នុងប្រទេសថៃ ដើម្បីត្រៀមទទួលយកសិស្សឱ្យចូលមកហ្វឹកហាត់បាល់ទាត់នៅក្នុងប្រទេសមួយនេះ។
ជាមួយនឹងការបើកសម្ពោធសាលាបាល់ទាត់មួយនេះ ក្លិបជើងឯកបារាំងត្រូវបានរំពឹងថា នឹងមានយុវជនថៃប្រមាណជាជាង1ពាន់នាក់ទៅចុះឈ្មោះចូលរៀនវគ្គបាល់ទាត់នៅទីនោះ ហើយគម្រោងបន្ទាប់ PSG នឹងទៅបើកសាលាបាល់ទាត់នៅតាមខេត្តដែលនិយមបាល់ទាត់ជាច្រើនទៀតក្នុងប្រទេសថៃ។
គួរតែដឹងដែរថា នេះគឺជាសាលាបាល់ទាត់ទី2 ហើយ ដែលក្លិបកំពូលរបស់បារាំងមួយនេះ បង្កើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីបានបង្កើតដំបូងគេនៅប្រទេសឥណ្ឌូនេស៊ី៕