ក្នុងតារាងចំណាត់ថ្នាក់កីឡាសូហ្វតេន្នីសពិភពលោក ដែលមានប្រទេសជាសមាជិកចំនួន 26ប្រទេស កម្ពុជាកំពុងតែគ្រងតំណែងចំណាត់ថ្នាក់លេខ15។ ជាមួយគ្នានោះដែរ កាលពីដើមខែមុន កម្ពុជាក៏ធ្លាប់ឡើងដល់ចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនគឺលេខរៀងទី9។
ឯកឧត្ដម ជា ប៊ុនហេង អគ្គលេខាធិការ និងជាថ្នាក់ដឹកនាំក្រុមកីឡាសូហ្វតេន្នីសកម្ពុជាបានបញ្ជាក់ថា ក្រុមកីឡាសូហ្វតេន្នីសទាំងអស់បានខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង។ ជាពិសេស សហព័ន្ធក៏បានបញ្ជូនកីឡាករដល់ទៅ 4រូបឱ្យទៅហ្វឹកហាត់ដល់ប្រទេសជប៉ុនរយៈពេលជិត 2ខែផងដែរ។ ការត្រៀមខ្លួនដ៏ខ្លាំងក្លានេះ គឺដើម្បីឱ្យកីឡាករកម្ពុជាមានឱកាសក្នុងការស្វែងរកមេដាយជូនជាតិនាពេលខាងមុខ។
គូសបញ្ជាក់ផងដែរថា កាលពី Asian Games កន្លងទៅ កីឡាសូហ្វតេន្នីសកម្ពុជាបានបញ្ជូនអត្តពលិកចំនួន 7រូបទៅចូលរួម ដោយក្នុងនោះមានកីឡាករ 5រូប រួមមាន 1-ឯក ចំរើន 2-កាន់ សោភណ្ឌ 3-យី សរសារិទ្ធ 4-ឌឹម សំសុជាភារុណ និង5-អន សម្បត្តិ។ សម្រាប់កីឡាការិនីមាន ២រួប រួមមាន 1-រិន សុធារី និង2-ម៉េត ម៉ារីយ៉ាន តែមិនបានទទួលមេដាយមួយណាឡើយ ដោយកាលនោះកម្ពុជាស្ថិតក្នុងលេខរៀងទី9 នៅលើពិភពលោក៕