ក្រោមការដឹកនាំរបស់គ្រូបង្វឹកចិន លោក Li Jun ដែលជាគ្រូបង្វឹកបាល់ទះក្រុមជម្រើសជាតិកម្ពុជា ដែលទើបចូលកាន់តំណែងថ្មីៗកាលពីដើមឆ្នាំនេះ លោកបានធ្វើការកោះហៅកីឡាករដែលមានសមត្ថភាពខ្ពស់នៅកម្ពុជាចំនួន 18រូប។
កីឡាករខ្លាំងៗខាងបាល់ទះទាំង 18រូបសម្រាប់ការត្រៀមចូលរួមប្រកួតស៊ីហ្គេមឆ្នាំ ដែលនឹងធ្វើឡើងនៅប្រទេសហ្វីលីពីននេះ មកពីក្លិបចំនួន2 គឺវិសាខា និងក្រសួងមហាផ្ទៃ ក្នុងនោះដែរមកពីក្លិបវិសាខាចំនួន 14រូប និងមកពីក្លិបក្រសួងមហាផ្ទៃចំនួន 4រូប។
ឈ្មោះកីឡាករទាំង 18នាក់មាន៖
កីឡាករមកពីក្លិបវិសាខាមានចំនួន 14នាក់ គឺ ៖
1- ខឹម សុវណ្ណដារ៉ា 2- ពិន សារុន 3- មា ប៊ិនយ៉ា 4- ម៉ី រស្មី 5- មួន និមល 6- សឿន ហេង 7- អាន សុខហេង 8- គួន មុំ 9- សួន ចាន់ណារ៉ូ 10- ឡាង រាសី 11- រឿន វាសនា 12- ផុល រតនៈ 13- គង់ ពិសិដ្ឋ
និង14- មី សុផណ្ណា។
ឯកីឡាករមកពីក្លិបក្រសួងមហាផ្ទៃមានចំនួន 4រូប គឺ ៖
1- សាធ រដ្ឋា 2- លុច គឹមសៀន 3- ខឿន ភារិន្ទ និង4- ប៊ន ណារិទ្ធ៕