កាន់តែធ្វើឱ្យកាន់ខ្មែរគ្រប់រូបមានកម្លាំងចិត្ត និងទឹកចិត្តតស៊ូនៅក្នុងការសិក្សាបន្ថែមទៀត ខណៈដែលលោក Scott Neeson បានបង្ហោះរូបភាព និងសារមួយចំនួននៅលើបណ្ដាញសង្គមហ្វេសប៊ុក។ អ្វីដែលគេកត់សម្គាល់ឃើញនេះគឺ រូបភាពក្មេងស្រីរើសសំរាមម្នាក់ បានបញ្ចេញស្នាមញញឹមនៅក្នុងគំនរសំរាមកាលពីកុមារភាព តែបច្ចុប្បន្ននេះ ស្នាមញញឹមរបស់នាងបានបង្ហាញពីភាពជោគជ័យដែលនាងចេញទៅបន្ដការសិក្សាយ៉ាងខ្ពស់ខ្ពស់នៅឯងបរទេស។
លោក Scott Neeson បានរៀបរាប់ប្រាប់មហាជនកម្ពុជាថា ជួនកាលសូម្បីតែក្តីសុបិន្តផ្ទាល់របស់មនុស្សម្នាក់ក៏ត្រូវបានគេកំណត់ផងដែរ។ ជាក់ស្ដែង បើវិលទៅកាន់ឆ្នាំ 2006 ខ្ញុំធ្លាប់ទៅលេងផ្ទះ សុភី ជាប្រចាំនៅក្នុងគំនរសំរាម។ កាលបានទៅសួរសុខទុក្ខអ្នកនៅទីនោះគឺគួរឱ្យខ្លាចបំផុត ក៏ប៉ុន្តែវាគឺចាំបាច់។ ចំណែកនោះគឺជារូបខ្ញុំ ពាក់អាវយឺតព័ណ៌ខៀវ ឈរលើកំពូលសំរាម។
នៅគ្រានោះ សុភី នាងមានវ័យ 11 ឆ្នាំហើយ តែនាងនៅមិនទាន់ចូលសាលារៀនទេ។ ក៏ប៉ុន្តែនាងមានសំណាងជាងកុមារជាច្រើនរស់នៅពីតំបន់នេះ គឺនាងទទួលឱកាសដកខ្លួនចេញពីគំនរសំរាមដូចជាគ្រាប់រ៉ូកែត។ ផ្ដើមចេញពីការប្រឹងប្រែងដ៏ស្វិតស្វាញនេះ នាងតូច សុភី បានប្រែក្លាយជានិស្សិតអាហារូបករណ៍កម្ពុជាជាលើកដំបូងរបស់ះអង្គការខ្ញុំ ដើម្បីទៅបន្ដការសិក្សានៅក្នុងសាកលវិទ្យាល័យមែលប៊នដ៏មានឈ្មោះល្បីល្បាញ។
ហើយកាលពីថ្ងៃម្សិលមិញ សុភី បានបញ្ចប់ការសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅសាលា Trinity College Foundation និងចាប់ផ្តើមថ្នាក់បរិញ្ញាបត្រខាងមុខនេះ។ សេចក្ដីថ្លែងសុន្ទរកថារបស់នាង បានតាំងជំហរនិងជាការបំផុសគំនិតលើកទឹកចិត្តដល់ក្មេងៗនៅគំនរសំរាម។
តើការនេះមិនអាចឱ្យយើងប្រឈមនឹងបញ្ហាប្រចាំថ្ងៃបានទេ? ការអបអរសាទរដ៏ធំសម្បើមរបស់នាងតូច សុភី ជាការបង្ហាញពីអ្វីដែលកុមារអាចធ្វើបាន។ សូមបងប្អូនចែកចាយដល់អ្នកគ្រប់គ្នា ជាការបំផុតគំនិតលើកទឹកចិត្ត៕