តាមរយៈសារព័ត៌មាន Kapook បានចេញផ្សាយនៅថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2019 នេះឱ្យដឹងថា អ្នកគ្រូ អួន មៈនីនុត បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍របស់ខ្លួនក្នុងវ័យ 59 ឆ្នាំ បើទោះបីជាអ្នកគ្រូនិងគូស្នេហ៍ទើបតែមានទំនាក់ទំនងស្នេហាគ្នាអស់រយៈពេល ២ ឆ្នាំមកក្ដី ។
អ្នកគ្រូ អួន មៈនីនុត ត្រូវបានមហាជនជាច្រើនស្គាល់មុខតាមរយៈកម្មវិធីប្រកួតចម្រៀង The Masked Singer Thailand ជាគ្រូបង្វឹកផ្នែកចម្រៀងម្នាក់មានបទពិសោធន៍នៅក្នុងវិស័យសិល្បៈចម្រៀងថៃអស់រយៈពេលជាង 30 ឆ្នាំ និងធ្លាប់បណ្ដុះបណ្ដាលតារាចម្រៀងល្បីៗរបស់ប្រទេសថៃជាច្រើននាក់ ហើយក៏ត្រូវបានមហាជនឱ្យតម្លៃចំពោះអ្នកគ្រូយ៉ាងខ្លាំងថាជាគ្រូលំដាប់ជួរមុខនៅប្រទេសថៃ។
តាមរយៈកម្មវិធី Woody World បានទម្លាយឱ្យដឹងថា គូស្នេហ៍របស់អ្នកគ្រូ អួន គឺសាស្ត្រាចារ្យ ឆេន ចតុផុន ដែលជាគ្រូផ្នែកតន្ត្រី និងជាអ្នកមានមុខមាត់នៅក្នុងវិស័យសិល្បៈដូចគ្នា។ កន្លងមក អ្នកទាំងពីរធ្លាប់មានប្រវត្តិជា ដៃគូស័ក្តសមក្នុងសង្គមសិល្បៈ និងជាមិត្តភក្ដិស្និទ្ធស្នាលគ្នាបំផុត។ តែអ្វីដែលមហាជនកំពុងតែភ្ញាក់ផ្អើលនេះ គឺសម្ព័ន្ធភាពរវាងអ្នកទាំងពីរ បានក្លាយប្រែពីហ្វ្រេនហ្សូន មកជាស្នេហាទៅហើយ។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖