មិនថាអ្នកជាមនុស្សដែលមានការយកចិត្តទុកដាក់ពីស្នាមដែលអាចនឹងកើតមាននៅលើស្បែកបន្ទាប់ពីមានរបួស មុត មុន ឬការវះកាត់តិចតួច ឬអត់ក្តី ក៏ការខិតខំបង្ការកុំឱ្យវាកើតមានបន្ទាប់ពីរបួសជាសះស្បើយនៅតែជារឿងដ៏សំខាន់មួយដែលអ្នកគួរតែធ្វើ។ មិនចាំបាច់ត្រូវប្រុងប្រៀបអីច្រើន ហើយក៏មិនពិបាករហូតដល់អ្នកមិនអាចធ្វើបាននោះដែរ។ សូមព្យាយាមចងចាំសកម្មភាពខាងក្រោមនេះ ដើម្បីគ្រប់ពេលនៃការមានរបួសនឹងបន្សល់ទុកស្នាមតិចតួចបំផុត។
សម្អាតមុខរបួសចេញពេលមានរបួសថ្មីៗ:
បន្ទាប់ពីមានរបួសភ្លាមៗ សូមយកទឹកត្រជាក់មកលាងសម្អាតបរិវេណរបួសនោះឱ្យបានស្អាតបន្ទាប់មកសឹមចាប់ឆ្កឹះ ឬលាងកម្ទេចដីចេញឱ្យអស់ ជាមួយនឹងទឹកអាល់កុល។
គ្របរបួសឱ្យស្អាតជាប់ជានិច្ច: ការគ្របស្នាមរបួសឱ្យជិតគឺជាការជួយរារាំងមេរោគ ធូលីដីអាការរមាស់ផ្សេងៗពីខាងក្រៅកុំឱ្យជ្រាបចូលមកក្នុងរបួស ហើយក៏ជាការជួយរបួសឱ្យមានជាតិសំណើម ដើម្បីជួយពន្លឿនការព្យាបាលក្នុងរយៈពេល2-3ថ្ងៃដំបូងផងដែរ។ អ្នកអាចប្រើក្រែមដែលមានជាតិថ្នាំអង់ទីប៊ីយូទិក ឬប្រេងលាបស្បែក ដើម្បីរក្សាសំណើម និងអនាម័យដល់មុខរបួសក៏បាន។រឿងសំខាន់មួយទៀតការដែលអ្នកគ្រប ឬបិទមុខរបួសឱ្យជិតបែបនេះគឺជាការជួយកាត់បន្ថយការកើតមានសន្លាកបន្ទាប់ពីរបួសជាសះស្បើយយ៉ាងមានប្រសិទ្ធភាពផងដែរ។
កុំឆ្កឹះរបួស: បន្ទាប់ពីមានរបួស ឬសូម្បីតែមុននៅលើស្បែកមុខក៏ដោយ ក៏អ្នកមិនត្រូវឆ្កឹះវាដែរព្រោះថាពេលវេលានេះរាងកាយរបស់អ្នកកំពុងធ្វើការយ៉ាងសកម្មក្នុងការព្យាបាលមុខរបួស។ កោសិកាឈាមសកំពុងរារាំងការលុកលុយរបស់មេរោគ ចំណែកឯកោសិកាឈាមក្រហមសុទ្ធតែកំពុងធ្វើឱ្យឈាមនៅមុខរបួសកកកុំឱ្យហូរមកទៀត ដូច្នេះបើអ្នកកេះ ឬឆ្កឹះវាមិនឈប់នោះ មិនត្រឹមតែធ្វើឱ្យមេរោគមានឱកាសជ្រាបចូលទៅក្នុងមុខរបួសទេ តែវាក៏អាចធ្វើឱ្យរបួសស្នាមកាន់តែធំឡើងទៀតផង។
ដូច្នេះអ្នកត្រូវតែអនុវត្តឱ្យបាននូវចំណុចទាំងប៉ុន្មានខាងលើនេះ នោះឱកាសនៃការកើតមានស្នាមក្រោយរបួសនឹងមានកាន់តែតិចសម្រាប់អ្នក។តែបើស្លាកស្នាមបានកើតមានទៅហើយនោះមានតែស្វែងរកថ្នាំបំបាត់សន្លាកស្នាមមកលាបទេទើបជាវិធីដ៏ល្អ និងមានប្រសិទ្ធភាពបំផុត៕