ក្រុមហ៊ុន Huawei បានប្រកាសប្រាប់ជាសាធារណៈថា រដ្ឋាភិបាលអូស្ត្រាលីបានហាមឃាត់ខ្លួនពុំឱ្យដាក់ដំណើរការប្រព័ន្ធអ៊ីនធើណិត 5G ថ្វីបើខ្លួនធ្លាប់ត្រួសត្រាយទីផ្សារបច្ចេកវិទ្យា Wireless នៅក្នុងប្រទេសនេះអស់រយៈពេល 15ឆ្នាំហើយក្ដី។
ចំណែកក្រុមហ៊ុន ZTE ឯណោះវិញ ក៏ត្រូវរដ្ឋាភិបាលអូស្រ្តាលីព្រួយបារម្ភពីផ្នែកសន្តិសុខជាតិដូចគ្នាដែរ។ យោងតាមការបង្ហោះផ្សាយលើ Twitter គូប្រជែងរបស់ Apple និងSASMUNG មួយនេះបានឱ្យដឹងថា៖ ”នេះជាការខកចិត្តដ៏ធំបំផុតមួយសម្រាប់អតិថិជនរបស់យើង”។
5G គឺជាប្រព័ន្ធអ៊ីនធើណិតចល័តជំនាន់ថ្មីចុងក្រោយដែលអាចផ្ដល់ល្បឿន Download និង Upload Speed បានកាន់តែប្រសើរជាងមុនដែលបណ្តាប្រទេសជាច្រើនក្នុងសកលលោកកំពុងរៀបចំដាក់ឱ្យដំណើរការប្រើប្រាស់ឱ្យបានមុនឆ្នាំ2020 ។
សម្រាប់ Huawei គឺជាគោលដៅធំបំផុតមួយខាងផ្នែកផលិតឧបករណ៍ទូរគមនាគមន៍ ក៏ដូចជាឈរលើចំណាត់ថ្នាក់ទី2 ខាងនាំចេញស្មាតហ្វូន បន្ទាប់ពី SAMSUNG និងឈរលើ Apple។
សូមបញ្ជាក់ដែរថា គណៈកម្មាធិការសន្តិសុខជាតិអង់គ្លេស ធ្លាប់បានបញ្ជាក់កាលពីខែកក្កដាឆ្នាំទៅថា ឧបករណ៍ទូរគមនាគមន៍របស់ Huawei ពុំបានជះផលប៉ះពាល់ដល់ប្រព័ន្ធសន្តិសុខជាតិឡើយ លើកលែងតែក្រុមហ៊ុន ZTE ដែលអាចផ្ដល់ហានិភ័យខ្ពស់៕