មានក្រុមហ៊ុនទូរស័ព្ទជាច្រើន កំពុងដាក់គម្រោងផលិតស្មាតហ្វូនដែលមានអេក្រង់អាចបត់បាន។ ឧទាហរណ៍ដូចជា Samsung និង Huawei អាចធ្វើបានហើយ ក៏ប៉ុន្តែបានត្រឹមតែបត់បាន នៅមិនទាន់បានទាំងកោងផង និងបត់បានផងក្នុងពេលដំណាលគ្នានៅឡើយទេ តែ ស្រាប់តែពេលថ្មីៗនេះ គេប្រទះឃើញរូបភាពប៉ាតង់ថ្មីមួយជាមួយបន្ទះអេក្រង់ដែលអាចបត់បាន ដែលគេដឹងច្បាស់ថា ជារបស់ Apple។
បន្ទះអេក្រង់គំរូនេះ មិនមែនបត់បានតែមួយតង់ទេ និយាយទៅ គឺបត់ម្តងបាន 2តង់។ ប្រការនេះហើយដែលធ្វើឱ្យវាកាន់តែប្លែកជាងគេជាងឯងទៅទៀត។
ទោះជាមិនទាន់មានការបញ្ជាក់ និងបង្ហើបឱ្យដឹងច្បាស់ការណ៍យ៉ាងណាក្ដី តែព័ត៌មានលម្អិតអំពីបន្ទះអេក្រង់បត់បានច្រើនតង់នេះ នឹងកើតនៅលើ iPhone ឬ iPad ជំនាន់ថ្មី ឬអាចជាឧបករណ៍អេឡិចត្រូនិកណាមួយមិនខាន។
ប៉ុន្តែមានអ្នកគាំទ្រ Apple មួយចំនួន បានលើកឡើងថា បើពិតជាចេញបែបនេះមែន នោះវាអាចជាទូរស័ព្ទកូនកាត់ iPhone + iPad ហើយ៕