Huawei ដែលបានដាក់ចេញនូវគម្រោងបង្កើតប្រព័ន្ធប្រតិបត្តិការ(OS) កាលពីពេលកន្លងទៅនោះ បានលេចឮដំណឹងថា ក្រុមហ៊ុនយក្សរបស់ប្រទេសចិនមួយនេះ នឹងយកប្រព័ន្ធប្រតិបត្តិការ ”HongMeng OS” មកប្រើប្រាស់ជំនួស Android តែរបាយការណ៍ថ្មីចុងក្រោយនេះបានឱ្យដឹងថា ពាណិជ្ជសញ្ញាដែលក្រុមហ៊ុនចុះជាមួយនឹងភ្នាក់ងាររដ្ឋាភិបាល EUIPO គឺប្រើប្រាស់ឈ្មោះ Ark OS មិនមែនជា HongMeng OS ទេ។
ការចុះបញ្ជីដែលធ្វើឡើងកាលពីថ្ងៃទី 24 ឧសភាកន្លងទៅនោះ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា Huawei នឹងប្រើប្រាស់ឈ្មោះ Arks OS ជាប្រព័ន្ធដំណើរការលើទីផ្សារសកលលោករបស់ខ្លួន ប្រសិនណាត្រូវចែកផ្លូវជាមួយក្រុមហ៊ុន Google ពិតប្រាកដមែននោះ។