កាន់តែកក្រើកខណៈតារាចម្រៀងសម្ដែងរួមមាន លោកនីកូ កញ្ញា រ៉េត ស៊ូហ្សាណា នាយគ្រឿន អ្នកនាងខ្ញុង កញ្ញានីឡា និង លោក ណាខុន ជាដើម បានចាប់ដៃរួមគ្នាត្រៀមខ្លួនមកបង្ហាញឈុតសម្លៀកបំពាក់ពិព័រណ៍អាពាហ៍ពាពាហ៍ជាទ្រង់ទ្រាយធំប្រចាំឆ្នាំលើកទី៦ នៅសាលពិព័ណ៍កោះពេជ្រ។ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ តារាសិល្បៈជាច្រើនដួងបានអះអាងថា ពួកគេនឹងត្រៀមខ្លួនបង្អួតសម្រស់គ្នាក្នុងការរំលេចឈុតទម្រង់បុរាណយ៉ាងស្រស់ប្រណីតភាព ព្រមទាំងត្រៀមបង្ហាញខ្លួនច្រៀងរាំ និងសម្ដែងយ៉ាង Show ពិសេសមិនធ្លាប់ក្នុងឆ្នាំកន្លងទៅ។
យ៉ាងណាមិញ អ្នករៀបចំកម្មវិធីទាំងមូលដោយ ក្រុមហ៊ុនសិរីមង្គល បានប្រកាសជាសាធារណៈនៅលើបណ្ដាញសង្គម និងបណ្ដាញផ្សព្វផ្សាយថា ពិព័រណអាពាហ៍ពិពាហ៍៍ពេញរយៈពេល២ថ្ងៃ នៅថ្ងៃ10 និង11 ក្នុងខែ8 នោះ មានព្រឹត្តិការណ៍ធំ2ផ្គួបនៅក្នុងនោះ គឺ ការបង្ហាញទម្រង់សំលៀកបំពាក់ប្រពៃណីខ្មែរលើកទី19 និងមហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារលើកទី20 ហើយកម្មវិធីទាំងមូល ត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ។ អ្នកចូលរួមព្រឹត្តិការណ៍ គ្រាន់តែបំពេញលើខិត្តប័ណ្ណក៍មានឈ្នះរង្វាន់ 20លានរៀល និង12លានរៀល ពីក្រុមហ៊ុនសិរីមង្គល តាមរយៈការចាប់ឆ្នោតផងដែរ។
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៦នេះ ត្រូវបានគេអះអាងថាជាព្រឹត្តិការណ៍ល្អបំផុត សម្រាប់អ្នកផ្គត់ផ្គង់សេវាកម្មអាពាហ៍ពិពាហ៍ និងអ្នកគោរពស្រលាញ់ប្រពៃណីវប្បធម៍ខ្មែរទាំងឡាយ ដែលចង់ចូលរួមផ្សព្វផ្សាយពីផលិតផល និង សេវាកម្មរបស់ខ្លួន ទៅកាន់អតិថិជនអោយចំគោលដៅ។ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៍ របស់ក្រសួងវប្បធម៍ គឺជាអ្នកដឹកនាំទម្រង់ដោយផ្ទាល់ ដើម្បីអោយការបង្ហាញទម្រង់អាពាហ៍ពិពាហ៍នៅក្នុងកម្មវិធី មិនប្រាស់ចាកពីទម្រង់ដើម នៃវប្បធម៍ជាតិ។ ស្ដង់ប្រមាណ៩២ស្ដង់ ដែលរួមមាន ក្រុមហ៊ុនភ្នួង និងសម្អាការ ក្រុមហ៊ុនគ្រឿងអលង្ការ ក្រុមហ៊ុនលក់សំលៀកបំពាក់ ក្រុមហ៊ុនលក់គ្រឿងសម្អាង ផលិតផលកែសម្ផស្ស សាឡន ក្រុមហ៊ុនលក់រថយន្ត ក្រុមហ៊ុនផ្កាស្រស់ ក្រុមហ៊ុនលក់កាដូអាពាហ៍ពិពាហ៍ ហាងបោះពុម្ពធៀបការ ក្រុមហ៊ុនស្ទីឌីយោថតរូប ក្រុមហ៊ុនធ្វើនំ ក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារ ស្រាប៑ៀ ភេសជ្ជៈ សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុនផ្គត់ផ្គង់អាគារញាំការ ក្រុមហ៊ុនលក់ខុនដូរ បុរី ផ្ទះល្វែង និងក្រុមហ៊ុនធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនទេចរណ៍ អាកាសចរណ៍ ក្រុមហ៊ុនរៀបចំអាពាហ៍ពិពាហ៍ និងសេវាកម្មពិធីការជាច្រើន នឹងបង្ហាញខ្លួនចម្រុះគ្នាក្នុងវេទិកានេះ ខណៈដែលអ្នករៀបចំប្រកាសអោយរួសរាន់ជាវស្ដង់កម្មវិធី ដើម្បីមានឱកាសចូលរួម។
គួរបញ្ជាក់ផងដែរថា ផ្អែកលើសេចក្ដីប្រកាសរបស់ក្រុមហ៊ុនសិរិមង្គល បានបញ្ជាក់អោយដឹងពីគោលបំណងថា ការរៀបចំព្រឹត្តិការណ៍រដើម្បីរួមចំណែកផ្សព្វផ្សាយ អភិរក្ស និង អភិវឌ្ឍន៍ទំនៀមទំលាប់ប្រពៃណីអាពាហ៍ពិពាហ៍ សំលៀកបំពាក់ និង ម្ហូបអាហារខ្មែរ ក៍ដូចជាដើម្បីផ្ដល់ការអប់រំអោយកាន់តែទូលាយដល់ពលរដ្ឋខ្មែរ អោយមានការយល់ដឹងពីទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ក៍ដូចជាដើម្បីផ្សព្វផ្សាយវប្បធម៍ខ្មែរ ទៅកាន់ក្រសែភ្នែកអន្តរជាតិ ឱ្យកាន់តែស្គាល់តម្លៃវប្បធម៍ខ្មែរ៕