នារី​វៀតណាម​ម្នាក់​បង្ហាញ​អារម្មណ៍​ព្រឺសម្បុរ​អស់ពីខ្លួន​ពេល​ស្ដាប់​បទ​​ ​«​Happy​ ​Place​ ​»​ ​Gabbie​ ​Elle

​ខណៈ​ដែល​បទចម្រៀង​ ​«​Happy​ ​Place​ ​»​ ​របស់​កញ្ញា​ ​Gabbie​ ​Elle​ ​ដែលគេ​ស្គាល់​ថា​ ​ជា​ស្រី​ស្អាត​នៅក្នុង​ក្រុម​ចម្រៀង​ ​Dit​ ​Way​ ​អាចប​ក​ស្រាយ​បទចម្រៀង​ជា​ភាសាអង់គ្លេស​បាន​យ៉ាង​ពីរោះ​ ​និង​មាន​ទឹកដម​សំឡេង​មិនចាញ់​ជនជាតិ​ដើម​នោះ​ឡើយ​។​ ​

​ស្រី​ស្អាត​ ​ជា​ ​សុ​ភ័ក្រនីន​ ​ដែល​ភាគច្រើន​គេ​ស្គាល់​ថា​ ​Gabbie​ ​Elle​ ​បាន​បញ្ចេញ​បទចម្រៀង​ខាងលើ​នេះ​កាលពី​ថ្ងៃទី​ ​14​ ​ខែឧសភា​ ​ឆ្នាំ​ ​2019​ ​បើ​គិត​មកទល់​ពេលនេះ​ម៉ោង​នេះ​ ​គឺ​មាន​អ្នក​ចូល​ស្ដាប់​ ​និង​ទស្សនា​បទ​នេះ​នៅ​លើ​យូ​ធូប​ប្រ​ម៉ា​ណ​ជាង​ ​5​ ​សែន​នាក់​ទៅ​ហើយ​ ​ដែល​សន្ទុះ​នេះ​បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ក្រុម​អ្នកចម្រៀង​ ​Dit​ ​Way​ ​។​ ​យ៉ាងណាមិញ​ ​ថ្មី​ៗ​នេះDit​ ​Way​ ​ក៏បាន​បង្ហាញ​សមា​ជិ​ក​ថ្មី​ៗ​ដែល​ជាតា​រា​ចម្រៀង​ប្រចាំ​ផលិតកម្ម​របស់​លោក​ចំនួន៣រូប​ផង​ដែរ​ ​ដោយ​ម្នា​ក់ៗ​សុទ្ធសឹងតែ​ជាតា​រា​ថ្មី​ ​និង​មាន​សមត្ថភាព​ខ្ពស់​មិនធម្មតា​ដូចជា​ ​Gabbie​ ​Elle​ ​ជាស​មា​ជិ​ក​ដំបូង​អាច​ច្រៀង​ ​និង​ ​និពន្ធ​ទំនុកច្រៀង​ទាំង​ភាសាខ្មែរ​ ​និង​អង់គ្លេស​។​ ​សមាជិក​ទី២គឺ​លោក​ ​ឆៃ​ដា​ ​ពិសិដ្ឋ​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្មួយប្រុស​កំពូល​តារាចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ព្រាប​ ​សុវត្ថិ​ ​ក៏បាន​ចូលរួម​ជាស​មា​ជិ​ក​ដូចគ្នា​ដោយ​លោក​ជាតា​រា​ចម្រៀង​ ​និង​ផលិត​បទភ្លេង​ថ្មី​។​ ​សមាជិក​ទី៣នោះ​គឺ​ ​Rith​ ​Acoustic​ ​ដែល​ជា​អ្នកចម្រៀង​ ​និង​និពន្ធ​បទភ្លេង​ថ្មី​។​

​ងាក​មក​ចាប់អារម្មណ៍​ពី​នា​រី​វៀតណាម្​នាក់​វិញ​ ​នាង​ពិតជា​មានការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​រាល់​សកម្មភាព​បញ្ចេញ​បទចម្រៀង​របស់​ ​Dit​ ​Way​ ​ខ្លាំង​មែនទែន​ ​ដែល​អាច​និយាយ​បាន​ថា​ ​គ្រប់​បទ​របស់​ ​Dit​ ​Way​ ​គឺ​ពិតជា​បាន​អង្រួន​ដួងចិត្ត​របស់​ឱ្យ​ស្ដាប់​ ​ហើយ​ធ្វើការ​និយាយប្រាប់​ទៅកាន់​ជនជាតិ​វៀតណាម​ ​អំពី​ស្នាដៃ​និពន្ធ​បទចម្រៀង​របស់​ខ្មែរយើង​។​ ​ម្ដងនេះ​នាង​បាន​លើកឡើង​ថា​ ​បទ​ ​«​Happy​ ​Place​ ​»​ ​របស់​ ​Gabbie​ ​Elle​ ​គឺ​ពិតជា​ធ្វើ​ឱ្យ​នាង​ពេញចិត្ត​ចង្វាក់ភ្លេង​ ​ស្ដាប់​ម្ដង​ហើយ​ម្ដងទៀត​ ​និង​ស្ដាប់​យល់​អំពី​អត្ថបទ​ស៊ី​អារម្មណ៍​ខ្លាំង​មែនទែន​ ​ព្រោះថា​ ​បទ​នេះ​ជា​បាន​បកស្រាយ​ជា​ភាសាអង់គ្លេស​ ​ដែល​ពិត​បាន​ស្ដាប់​ហើយ​បាស់​រោម​តែម្ដង​។​ ​

​នេះ​អាច​បញ្ជាក់​ថា​ ​មិនមែន​ជាលើកដំបូង​ទេ​ ​ដែល​នារី​វៀតណាម​រូប​នេះ​ ​ពេញចិត្ត​ចំពោះ​ស្នាដៃ​និពន្ធ​បទ​ថ្មី​របស់​ក្រុម​ចម្រៀង​ ​Dit​ ​Way​ ​។​ ​នាង​អះអាង​ ​មិន​នឹកស្មាន​សោះ​ថា​ ​សិល្បៈ​របស់​ខ្មែរ​ ​មាន​បទចម្រៀង​ដែល​ពិរោះ​បែបនេះ​ទាល់តែសោះ​។​ ​យ៉ាងណាមិញ​ ​កន្លងមក​នាង​ក៏បាន​ធ្លាប់​ពោល​សរសើរ​អំពី​បទ​របស់​តារាចម្រៀង​ ​វណ្ណ​ដា​ ​«​ ​J​+​O​ ​»​ ​ជា​បទ​ដែល​មាន​មេ​ឡូ​ឌី​ទាក់ចិត្ត​ ​ហើយ​ម្ដងនេះ​នាង​បាន​រៀបរាប់​បន្ថែម​ថា​ ​បទ​ ​«​Happy​ ​Place​ ​»​ ​គឺ​ពិតជា​ស្ដាប់​ហើយ​មិន​ធុញទ្រាន់​ពិតមែន​៕​

​ដើម្បី​ឱ្យ​កាន់តែ​ជាក់ច្បាស់​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖​ ​

https://youtu.be/BwKLqXdfFYE