ក្រុមជើងឯកបាល់ទាត់ក្នុងសាលថ្នាក់ជាតិឆ្នាំ ក្លិប ដោនថោនស្ព័ត នឹងធ្វើជាតំណាងឱ្យកម្ពុជាដើម្បីទៅចូលរួមការប្រកួតពានរង្វាន់ក្លិបបាល់ទាត់ក្នុងសាលក្របខ័ណ្ឌអាស៊ាន ចាបពីថ្ងៃទី17 ដល់23 ខែមិថុនា ឆ្នាំ2019 នៅខេត្តនគររាជសីមា នៃប្រទេសថៃ។
ក្នុងនោះដែរ ក្រុមតំណាងឱ្យកម្ពុជាមួយនេះនឹងស្ថិតនៅក្នុងពូល B ជាមួយនឹងក្រុមជើងខ្លាំងមកពី មីយ៉ាន់ម៉ា (Myanmar Imperial University) និង ម៉ាឡេស៊ី (Melaka United Soccer)។
គួរបញ្ជាក់ផងដែរថា ក្រុមដែលមានសិទ្ធិចូលរួមប្រកួតក្នុងពានរង្វាន់មួយនេះ គឺជាក្រុមដែលឈ្នះពានរង្វាន់លីកហ្វូតសាលតាមប្រទេសនីមួយៗ ដោយកាលពីឆ្នាំមុន លីកហ៊្វូតសាលកម្ពុជា ដោនថោនស្ព័ត គឺជាក្រុមជើងឯក៕