ដោយសារតែបញ្ហាសន្តិសុខនៅក្នុងប្រទេសប៉ាគីស្ថាន សហព័ន្ធកីឡាបាល់ទាត់ពិភពលោកមិនអនុញ្ញាតឱ្យប្រទេសមួយនេះ ធ្វើជាម្ចាស់ផ្ទះទទួលក្រុមផ្សេងៗបានឡើយ ដោយតម្រូវឱ្យប្រទេសមួយនេះជ្រើសរើសប្រទេសណាមួយដើម្បីខ្ចីកីឡដ្ឋានធ្វើជាម្ចាស់ផ្ទះការប្រកួត។
ជាជម្រើសល្អបំផុត ក្រុមមួយនេះបានសម្រេចចិត្តជ្រើសរើសយកពហុកីឡដ្ឋាន Hamad Bin Khalifa ស្ថិតនៅទីក្រុងដូហា នៃប្រទេសកាតា ដើម្បីទទួលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងជើងទី2 នៃការប្រកួតជម្រុះជើងឯកពិភពលោក FIFA World Cup 2022 ជុំទី1 ប្រចាំតំបន់អាស៊ី និងជម្រុះពានរង្វាន់អាស៊ី 2023 AFC Asian Cup ខែមិថុនាខាងមុខនេះផងដែរ។
ចំពោះការប្រកួតជើងទី1 នៃវគ្គជម្រុះជើងឯកពិភពលោក FIFA World Cup 2022 ជុំទី1 ប្រចាំតំបន់អាស៊ី និងជម្រុះពានរង្វាន់អាស៊ី 2023 AFC Asian Cup រវាងម្ចាស់ផ្ទះកម្ពុជា និងប៉ាគីស្ថាននឹងត្រូវធ្វើឡើងនៅថ្ងៃទី6 ខែមិថុនាខាងមុខនេះ នៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ៕